សម្រាប់ស្រីៗជាពិសេស! កុំជឿរឿងទាំងនេះអីបើចង់ឲ្យស្នេហាគង់វង្ស
- 2017-06-29 05:01:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាប់ស្រីៗជាពិសេស! កុំជឿរឿងទាំងនេះអីបើចង់ឲ្យស្នេហាគង់វង្ស
អ្នកប្រាកដជាធ្លាប់ឮហើយទាក់ទងនឹងចំណុចជាច្រើនក្នុងការរក្សាស្នេហាឲ្យនៅគង់វង្ស ឬស្រឡាញ់គ្នាបានយូរជាដើម។ ទោះបែបនេះក្ដី តើអ្នកដឹងទេថាមិនមែនរឿងទាំងអស់សុទ្ធតែសមស្របទេ?
១. បុរសត្រូវតែជាអ្នកចាប់ផ្ដើមមុន៖ ២០១៧ ហើយណា៎ ស្រីៗយើងក៏មានសិទ្ធដែរ។ នេះមិនមែនបានន័យថាឲ្យទៅស្រែកប្រកាសប្រាប់គេទេ តែយើងមានសិទ្ធបង្ហាញអារម្មណ៍ពិតបាន។
២. កុំបង្ហាញអស់ពេក៖ អ្នកអាចលាក់បាំងខ្លះមែនពេលរាប់អានគ្នាដំបូង តែពេលស្គាល់ចិត្តគ្នាយូរហើយ អ្នកមិនគួរលាក់នេះលាក់នោះពេកទេព្រោះវានាំឲ្យមិនទុកចិត្តគ្នាទៅវិញ។
៣. មិនហ៊ានបង្ហាញចំណុចខ្សោយ៖ គ្មានអ្វីដែលល្អឥតខ្ចោះនោះទេរួមទាំងរឿងស្នេហាផងដែរ។ មិនគួរប្រកាន់យកគំនិតនេះឡើយ។
៤. ផ្លាស់ប្ដូរខ្លួនឯងតម្រូវចិត្តគេ៖ វិធីនេះមានតែធ្វើឲ្យយើងគ្មានទំនុកចិត្តលើខ្លួនឯងតែប៉ុណ្ណោះ ហើយជំហានបន្ទាប់គឺបំផ្លាញស្នេហាយើងនោះឯង។
៥. ទាល់តែរៀបការទើបហៅថាមានសុភមង្គល៖ វាជាការបិទផ្លូវសម្រាប់ខ្លួនឯងជ្រុលពេកហើយ។ ឲ្យតែអ្នកទាំងពីរចេះស្រឡាញ់គ្នា ចេះស្មោះត្រង់ជាមួយគ្នា នេះហើយជាសុភមង្គល៕
អាន៖ ទាំងនេះហើយគឺជាអាការៈប្លែកៗរបស់អ្នកមានស្នេហា
អាន៖ ៦ វិធីទោះគ្មានប្រាក់ ក៏អាចឲ្យគូស្នេហ៍រីករាយក្នុងការណាត់ជួបបានដែរ