ទាំង​នេះ​ហើយ​គឺ​ជា​អាការៈ​ប្លែក​ៗ​របស់​អ្នក​មាន​ស្នេហា

  • 2017-06-28 08:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​អាច​ផ្លាស់​ប្ដូរ​មនុស្ស​បាន ​ជឿ​អញ្ចឹង​ទេ? សម្រាប់​អ្នក​កំពុង​មាន​ស្នេហា​​ ពិភពលោក​ហាក់​ដូច​ជា​ស្រស់​ស្រាយ​ជាង​មុន​ ហើយឃើញ​អ្វី​ៗ​ក៏​ស្រស់​ស្អាត​ដែរ។ ទាំង​នេះ​អាច​ជា​​ចំណុច​ប្លែក​ខុស​ពី​អ្នក​គ្មាន​ស្នេហា៖

១. រំភើប​ទាំង​គ្មាន​ហេតុផល៖ គឺ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​គ្រប់​ពេល​ព្រោះ​យើង​ដឹង​ថា​យើង​កំពុង​មាន​បុរស​ម្នាក់​ដែល​ចាំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។

២. គិត​ពី​គេ​គ្រប់​ពេល៖ មិន​ថា​ធ្វើ​អ្វី​ ឬ ទៅ​ណា​គឺ​តែង​មាន​គេ​ក្នុង​ចិត្ត​​ហើយ​បើ​មាន​រឿង​អ្វី​គឺ​ចង់​ចែក​រំលែក​ជាមួយ​គេ​ជានិច្ច។

៣. ស្នាម​ញញឹម​ជាប់​លើ​ថ្ពាល់៖ គឺ​រហូត​ដល់​ពេល​ខ្លះ​មិត្តភ័ក្ដិ ឬ​អ្នក​ផ្ទះ​ឆ្ងល់​ទៀត​ផង។

៤. ពិភពលោក​ហាក់​ដូច​ជា​ស្រស់​ស្អាត​ប្លែក៖ ទៅ​ណា ឬ​ធ្វើ​អ្វី​​ក៏​មិន​ធុញ​ដែរ​ឲ្យ​តែ​មាន​គេ​នៅ​ក្បែរ។

៥. ស្រឡាញ់​ខ្លួន​ឯង៖ អារម្មណ៍​ដែល​ស្អប់​ខ្លួន​ឯង​ពី​មុន​ត្រូវ​បាត់​បង់​អស់​ តែ​ជំនួស​មក​វិញ​ដោយ​ការ​ស្រឡាញ់​ និង​ជឿ​ជាក់​​លើ​ខ្លួន​ឯង។

៦. ដឹង​ថា​មាន​អ្នក​ចាំ​ខ្វល់​ពី​យើង​គ្រប់​ពេល៖ ទោះ​ជួប​ឧបសគ្គ​យ៉ាង​ណា​ យើង​នៅ​តែ​អាច​ពុះពារ​បាន​ព្រោះ​តែ​យើង​មាន​គេ​នៅ​ចាំ​គាំ​ទ្រ​ជា​និច្ច។

៧. ចេះ​តែ​នឹក​៖ គឺ​នឹក​គេ​រហូត​ឲ្យ​តែ​គេ​មិន​នៅ​ជិត។ ចង់​តែ​ឲ្យ​គេ​នៅ​ ២៤​ ម៉ោង​ទេ៕

អាន៖ ៧​ចំណុច​បង្ហាញ​ថា មិត្ត​របស់​អ្នក​កំពុងលួច​ស្រលាញ់​​អ្នក

អាន៖ ចំណុច​​តូច​ៗ​តែ​ទាក់​ទាញ​របស់​ស្ត្រី​អាច​​ធ្វើ​ឲ្យ​បុរស​ឈ្លក់​វង្វេង​បាន

ប្រភព៖ Youqueen ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម