៦ វិធីទោះគ្មានប្រាក់ ក៏អាចឲ្យគូស្នេហ៍រីករាយក្នុងការណាត់ជួបបានដែរ
- 2017-06-28 06:57:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ វិធីទោះគ្មានប្រាក់ ក៏អាចឲ្យគូស្នេហ៍រីករាយក្នុងការណាត់ជួបបានដែរ
មិនមែនទាល់តែមានប្រាក់ច្រើនទើបអាចណាត់ជាមួយដៃគូឡើយ។ ៦ វិធីខាងក្រោមនឹងជួយឲ្យគូស្នេហ៍រីករាយពេលជួបគ្នា ទោះគ្មានប្រាក់ច្រើនក៏ដោយ ឲ្យតែស្រលាញ់គ្នាពិតប្រាកដ៖
១.ចម្អិនអាហារនៅផ្ទះញ៉ាំទាំងអស់គ្នា៖ វិធីនេះមិនចាំបាច់ចំណាយប្រាក់ច្រើនឡើយ ហើយអាចជួយឲ្យគូស្នេហ៍កាន់តែស្អិតល្មួតជាមួយគ្នាកាន់តែខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយឲ្យយល់ពីភាគីម្ខាងៗ។
២.មើលថ្ងៃរះជាមួយគ្នា៖ យើងមិនចាំបាច់ចូលហាងទំនើប ញ៉ាំរបស់ថ្លៃៗ ទើបអាចជាការណាត់ជួបឡើយ។ ត្រឹមទៅមើលថ្ងៃរះតែពីរនាក់ ដើម្បីបង្កើនអនុស្សាវរីយក៏គ្រប់គ្រាន់ដែរ សម្រាប់អ្នកមានស្នេហា។
៣.ជិះកង់លេង៖ វិធីនេះគ្មានការចំណាយអ្វីទាំងអស់ ដោយមានត្រឹមកងរាងខ្លួន ហើយជិះបណ្ដើរគ្នាក្នុងសួនច្បារ។ មួយវិញទៀតអាចចាត់ទុកជាការហាត់ប្រាណបញ្ចេញជាតិពុលក្នុងខ្លួន នោះនឹងធ្វើឲ្យសុខភាពកាន់តែល្អទាំងពីរនាក់។
៤.ទៅពិចនិច៖ នេះជាវិធីល្អ សម្រាប់គូស្នេហ៍ដែលចូលចិត្តភាពសាមញ្ញ និងមិនចង់ចំណាយច្រើន។ អ្នកទាំងពីរអាចយកអាហារបន្តិចបន្តួច, កម្រាលមួយទៅអង្គុយលេង ហើយអាចសាសងគ្នា និងញ៉ាំអីបណ្ដើរ។
៥.មើលភាពយន្តជាមួយគ្នា៖ បើគិតថាការទៅមើលកុនត្រូវចំណាយច្រើន គួរទិញឌីសរឿងមកមើលនៅផ្ទះមើលក៏បានដែរ។
៦.អានសៀវភៅជាមួយគ្នា៖ វិធីនេះមិនត្រឹមតែអាចនៅក្បែរគ្នាប៉ុណ្ណោះទេ តែវាក៏អាចផ្ដល់ចំណេះដឹងដល់គូស្នេហ៍ទាំងពីរទៀតផង៕
ចុចអាន៖ខ្លាចខូច Credit គូស្នេហ៍តែងតែលាក់រឿង ៥ យ៉ាងនេះ នៅពេលស្រឡាញ់គ្នាដំបូង