ចំណុចតូចៗតែទាក់ទាញរបស់ស្ត្រីអាចធ្វើឲ្យបុរសឈ្លក់វង្វេងបាន
- 2017-06-25 07:04:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចតូចៗតែទាក់ទាញរបស់ស្ត្រីអាចធ្វើឲ្យបុរសឈ្លក់វង្វេងបាន
មាននារីជាច្រើនតែងព្យាយាមផ្ដោតលើសំលៀកបំពាក់ ឬ គ្រឿងអលង្ការជាដើមដើម្បីឲ្យមើលទៅទាក់ទាញ ប៉ុន្តែតើអ្នកដឹងទេថាការបង្កើតភាពទាក់ទាញមិនចាំបាច់ត្រូវចំណាយច្រើនបែបនោះទេ។ ខាងក្រោមនេះគឺជាចំណុចតូចៗងាយៗតែទាក់ទាញខ្លាំងរបស់ស្ត្រីដែលធ្វើឲ្យបុរសលង់បាន៖
១. ការវិការវែកសក់៖ ជាពិសេសអ្នកមានសក់វែង ហើយចូលចិត្តច្បូតសក់លេង។ បុរសតែងតែលួចសម្លឹងមើលនារីប្រភេទនេះជានិច្ច។
២. ក្លិនទឹកអប់៖ ក្លិនខ្លួនដ៏ក្រអូបប្រហើររបស់ស្ត្រីក៏ជាអ្វីដែលបុរសចូលចិត្តបំផុត។
៣. ក្លិនសាប៊ូកក់សក់៖ វាក៏ជាចំណុចដ៏ទាក់ទាញដែរ។ នារីភាគច្រើនប្រហែលមិនបានចាប់អារម្មណ៍នោះទេ។
៤. សំណើចអស់ពីចិត្ត៖ បុរសអាចបង្អាប់អ្នកពេលសើច តែតាមពិតគឺគេសរសើរក្នុងចិត្តថាអ្នកជាមនុស្សស្មោះត្រង់ មិនចេះធ្វើពុតនោះទេ។
៥. ខាំមាត់តិចៗ៖ ជាពិសេសពេលគិតអីមិនចេញ។ កាយវិការនេះគឺគួរឲ្យស្រឡាញ់បំផុតក្នុងចិត្តបុរសៗ។
៦. ខ្សែភ្នែក៖ ជាប្រភេទខ្សែភ្នែកស្រទន់គួរឲ្យស្រឡាញ់ពេលនិយាយ។ បុរសណាមិនលង់នោះ?
៧. ញញឹម៖ តើមានអ្វីដែលអាចឆក់យកបេះដូងបុរសជាងការញញឹមទៀតនោះ? វាជាចំណុចដ៏ទាក់ទាញជាងគេរបស់ស្ត្រី។ គួរញញឹមឲ្យបានច្រើន៕
អាន៖ មនុស្សស្រីមានសុភមង្គលឬអត់ គឺអាស្រ័យលើការចេះមើលមនុស្ស
អាន៖ សម្រាប់មនុស្សស្រី តើសេចក្ដីស្រឡាញ់ពិតប្រាកដជាអ្វី?