៧​ចំណុច​បង្ហាញ​ថា មិត្ត​របស់​អ្នក​កំពុងលួច​ស្រលាញ់​​អ្នក

  • 2017-06-28 06:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត​ណាស់​​​មិត្តភ័ក្ដិ គឺ​ជា​មនុស្ស​ម្នាក់​ដែល​តែង​ជួយ​និង​ស្ដាប់​គ្រប់​រឿង​រ៉ាវ​របស់​អ្នក​។ ប៉ុន្តែ​វា​អាច​មាន​រឿង​លើស​ពី​នេះ ដែល​អ្នក​អាច​សង្កេត​បាន​ និង​មើល​ដឹង​ថា​ មិត្ត​​របស់​អ្នក​នោះ​មិន​បាន​ចាត់​ទុក​អ្នក​ត្រឹម​តែ​ជា​មិត្ត​ល្អ​ដូច​ដែល​អ្នក​គិត​នោះ​ទេ​។

១. គេ​តែង​តែ​ជួយ​អ្នក​គ្រប់​បញ្ហា​៖

អ្នក​អាច​សង្កេតថា បើ​គេ​តែង​តែ​ចំណាយ​ពេល​ជួយ​គិត​គូរ​ដោះ​ស្រាយ​បញ្ហា​គ្រប់​យ៉ាង​ឱ្យ​អ្នក ទោះ​បី​គេ​ជាប់​រវល់​ក៏​ដោយ​ នោះ​ទំនាក់ទំនង​​រវាង​អ្នក​​ទាំង​ពីរ​​ក្នុង​ចិត្ត​របស់​គេ ​គឺ​ច្បាស់​ជា​លើស​ពី​មិត្ត​ធម្មតា​ហើយ​ ព្រោះ​គ្មាន​មិត្ត​ធម្មតា​ឯ​ណា​ដែល​សុខ​ចិត្ត​លះបង់​ពេល​វេលា​មក​ជួយ​អ្នក​បាន​រហូត​បែប​នេះ​ទេ​។

រូបតំណាង

២. តែង​តែ​និយាយ​ល្អ​ពី​អ្នក​ប្រាប់​គេ​ឯង​៖

ទោះ​បី​ជា​មិត្ត​ល្អ​នឹង​គ្នា​ក៏​ដោយ បើ​គេ​មិន​មែន​កំពុង​ចាប់អារម្មណ៍​អ្នក ក៏​គេ​គ្មាន​ពេល​ទៅ​និយាយ​ប្រាប់​គេ​ឯង​ពី​ចំណុច​ល្អ​របស់​អ្នក​បាន​ច្រើន​យ៉ាង​នេះ​ដែរ​។

៣. ចាប់​ផ្ដើម​មាន​អាកប្បកិរិយា​ភ័យ​ៗ​ពេល​និយាយ​ជាមួយ​អ្នក​៖

រាល់​ដង​ មិត្តភ័ក្ដិ​ធម្មតា​ដែល​និយាយ​គ្នា​ គឺ​គ្មាន​អី​ត្រូវ​ខ្លាច​ចិត្ត​ ឬ​អៀន​ខ្មាស​នោះ​ទេ​។ ប៉ុន្តែ​បើ​គេ​បែរ​ជា​ប្ដូរ​ទៅ​ជា​មនុស្ស​និយាយ​ស្ដី​រាង​អៀន​ប្រៀន ទំនង​ដូច​ខ្លាច​អ្នក​ខឹង​ ឬ​មុខ​ឡើង​ក្រហម​ពេល​អ្នក​សម្លឹង​គេ​ ឬ​​បង្អាប់​គេ នោះ​គេ​អាច​កំពុង​មាន​ចិត្ត​លើ​អ្នក​លើស​ពី​មិត្ត​ធម្មតា​ហើយ​។

រូបតំណាង

ចុចអាន៖ ចំណុច​​តូច​ៗ​តែ​ទាក់​ទាញ​របស់​ស្ត្រី​អាច​​ធ្វើ​ឲ្យ​បុរស​ឈ្លក់​វង្វេង​បាន

៤. បង្ហាញ​ការ​ចាប់អារម្មណ៍​លើ​រឿង​ផ្ទាល់​ខ្លួន​របស់​អ្នក​៖

បើ​មិត្ត​អ្នក​ស្រាប់​តែប្ដូរ​​មក​ចូល​ចិត្ត​សួរ​នាំ​អ្នក​ពី​រឿង​អនាគត​ ឬ​និយាយ​ប្រាប់​អ្នក​ពី​គម្រោង​ទៅ​អនាគត​របស់​គេ ទាំង​រឿង​គ្រួសារ​ រឿង​គូ​ស្រករ​អី​ជា​ដើម​នោះ គឺ​ជា​សញ្ញា​ប្រាប់​ថា​គេ​កំពុង​បើក​ចិត្ត​ឱ្យ​អ្នក​ដឹង​ហើយ​។

៥. គេ​មិន​ព្រម​មាន​សង្សារ​ ទោះ​បី​មាន​អ្នក​ល្អ​ជាង​អ្នក​ក៏​ដោយ​៖

ធម្មតា​ បើ​គេ​ចាត់​ទុក​អ្នក​ត្រឹម​តែ​ជា​មិត្ត គេ​នឹង​បើក​ចិត្ត​ស្វែង​រក​មនុស្ស​ជា​ទី​ស្រលាញ់​ម្នាក់ ទោះ​បី​គេ​នឹង​នៅ​តែង​ជួយ​អ្នក​គ្រប់​រឿង​ក៏​ដោយ​។ ប៉ុន្តែ​បើ​គេ​លួច​ស្រលាញ់​អ្នក​វិញ តើ​ឱ្យ​គេ​ទៅ​ស្រលាញ់​អ្នក​ណា​កើត បើ​អ្នក​និង​គេ​ជួប​មុខ​គ្នា​រាល់​ថ្ងៃ ហើយ​ដឹង​រឿង​គ្នា​ច្បាស់​យ៉ាង​នេះ​នោះ​? ទោះ​ចង់​ស្រលាញ់​អ្នក​ផ្សេង​ ក៏​គ្មាន​អារម្មណ៍​ដែរ​។

៦. គេ​ចូល​ចិត្ត​សម្លឹង​អ្នក​៖

ទោះ​បី​ជា​មនុស្ស​ផ្ទុយ​ភេទ​នឹង​គ្នា​មែន តែ​បើ​គេ​ចាត់​ទុក​អ្នក​ត្រឹម​តែ​ជា​មិត្ត​ធម្មតា គេ​នឹង​មិន​ខ្ចី​ចំណាយ​ពេល​សម្លឹង​មុខ​អ្នក​យូរ ឬ​ញឹកញាប់​បែប​នេះ​ទេ​។ ទាល់​តែ​មនុស្ស​ដែល​គេ​លួច​ស្រលាញ់​ទើប​គេ​ចេះ​តែ​ចង់​ឃើញ​មុខ និង​លួច​មើល​បែប​នេះ​។

រូបតំណាង

៧. ចេះ​ខឹង​ ឬ​អន់​ចិត្ត​ព្រោះ​រឿង​កំប៉ិកកំប៉ុក៖

អាការ​ឆាប់​ខឹង ឆាប់​អន់​ចិត្ត​គឺ​ជា​សញ្ញាណ​នៃ​ការ​ប្រចណ្ឌ​។ អ្នក​អាច​សង្កេត​មើល​តើ​មិត្ត​ភក្តិ​របស់​អ្នក​មាន​ដែល​ឆាប់​ប្រកាន់​ខឹង ឬ​ធ្វើ​ជា​អន់​ចិត្ត​ងរ​ ព្រោះ​តែ​រឿង​តិចតួច​ ឬ​ពេល​អ្នក​ទៅ​លេង​ជាមួយ​អ្នក​ដទៃ​ដែរ​អត់​? បើ​ដូច្នោះ​មែន ត្រៀម​ខ្លួន​ទៅ គេ​កំពុង​លួច​ស្រលាញ់​ហើយ​!

តើ​មិត្ត​របស់​អ្នក​មាន​ចូល​ក្នុង​ចំណុច​ទាំង​៧​ខាង​លើ​នេះ​ដែរ​អត់​? សាក​ពិនិត្យ​និង​រាប់​មើល​មើល៍ តិច​គេ​លួច​ស្រលាញ់​ទៅ​!

ចុចអាន៖ ធ្វើ​រឿង ៤ យ៉ាង​នេះ​ទៅ ប្រុសៗ​ដឹង​តែ​ស្រលាញ់​អ្នក​ស្ទើរ​ឆ្កួត

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម