ធ្វើ​រឿង ៤ យ៉ាង​នេះ​ទៅ ប្រុសៗ​ដឹង​តែ​ស្រលាញ់​អ្នក​ស្ទើរ​ឆ្កួត

  • 2017-06-27 09:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់​ទំនង​ពិត​ជា​រឿង​ដ៏​សំខាន់​ក្នុង​ជីវិត​គូ​ស្នេហ៍! ប្រុសៗ​ខ្លះ​ស្រលាញ់​យើង​តែ​ពេល​ដំបូង​ទេ ក្រោយ​ពេល​រៀបការ​បែរ​ជា​ប្រែប្រួល​ចិត្ត​ទៅ​វិញ។ ដូច្នេះ​ក្នុង​នាម​ជា​ដៃគូ​ស្នេហា មនុស្ស​ស្រី​គួរ​យល់​ដឹង​ពី​រឿងនេះ ហើយ​ត្រូវ​ដឹង​ពី​តិចនិក​ធ្វើ​ឲ្យ​ដៃគូ​នៅ​តែ​ស្រលាញ់​គ្មាន​ថ្ងៃ​ប្រែ​ចិត្ត។

អាថ៌​កំបាំង ៤ យ៉ាង​ខាង​ក្រោម​នេះ​ជួយ​ឲ្យ​ស្រីៗ​នៅ​តែ​ជា​មនុស្ស​សំខាន់​ក្នុង​បេះដូង​គេ៖

រូបតំណាង

**១. បង្ហាញ​ពី​ចំណង់**

ស្រ្តី​ភាគ​ច្រើន តែង​តែ​អៀន​ខ្មាស​ក្នុង​បង្ហាញ​​ដៃគូ​របស់​ខ្លួន​ពេល​ចង់​រួមភេទ។ ប៉ុន្តែ​ប្រសិន​បើ​ភរិយា ស្នើ​សុំ​មុន នោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​អ្នក​ទាំងពីរ​កាន់​តែ​ផ្អែម​ល្ហែម ព្រោះ​ស្វាមី​របស់​អ្នក​ ក៏​មិន​ចង់​យក​លេស​ដើម្បី​សុំ​អ្នក​មុន​រហូត​ដែរ។

២. ថែរក្សា​រូបរាង​ខ្លួន​ឯង

ស្ត្រី​ភាគច្រើន ចូល​ចិត្ត​តែ​បណ្តោយ​តាម​ពេល​វេលា ដោយ​មិន​គិត​ខ្វល់​ពី​សម្រស់​អ្វីទេ​ពេល​មាន​ប្តី​ហើយ។ ធ្វើ​បែប​នេះ មិន​មែន​ជា​ការ​ល្អ​នោះ​ទេ ព្រោះ​ថា​បើ​យើង​ថែ​ខ្លួន​ឲ្យ​ស្អាតបាត​រហូត​ នោះ​យើង​ក៏​អាច​ផ្គាប់​ភ្នែក​ស្វាមី​ ឲ្យ​មាន​អារម្មណ៍​ល្អ​ផង​ដែរ។

៣. បង្ហាញ​ក្តីស្រលាញ់​ដោយ​វិធីងាយៗ

ស្វែងរក​ចំណុច​តូច​ៗ​ ដែល​ស្វាមីរបស់​អ្នក​ចូលចិត្ត ហើយ​ធ្វើ​វាដើម្បី​គាត់ នោះ​សេ្នហារបស់​អ្នក​នឹង​កាន់​តែ​ល្អូក​ល្អឺន។ ប្រការ​នេះ​ក៏​ជា​អាវុធ​ដ៏​សំខាន់​សម្រាប់​ទាក់​ទាញ​ចិត្ត​ស្វាមី​របស់​អ្នក។

៤. ផ្តល់​ពេល​វេលា​ឲ្យ​ខ្លួនឯង កុំ​យក​កំហឹង​ទល់​កំហល់   ក្នុង​ជីវិត​ជៀស​មិន​ផុត​នោះ​ទេ​ពី​ភាព​ស្ត្រេស និង​អារម្មណ៍​មិន​ល្អ​ជាមួយ​ដៃគូ​របស់ខ្លួន។ ដូចនេះ​បើ​អ្នក​ខឹង ឬ មួម៉ៅ​ជាមួយ​ស្វាមី អ្នក​​​គួរ​តែ​ចំណាយ​ពេល ​ដើម្បី​បញ្ចេញ​អារម្មណ៍អវិជ្ជមាន​ទាំង​នោះ​ចោល រួច​សឹម​ទៅ​បន្ត​និយាយ​ស្តី​ជាមួយ​ស្វាមី​វិញ។ ធ្វើ​បែប​នេះ​ក៏អាច​កាត់​បន្ថយ​ហិង្សា និង​ជម្លោះ​ពាក្យ​សម្តី​រវាង​គូស្នេហ៍​បាន​ផង​ដែរ៕

 

ប្រភព៖ familyshare ប្រែ​សម្រួលៈ ភារី

អត្ថបទពេញនិយម