បើរឿងនេះកើតឡើងលើស្នេហាអ្នក នោះក្ដីប្រាថ្នារួមគ្នារបស់អ្នកនឹងអាចជោគជ័យ
- 2017-06-22 02:38:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើរឿងនេះកើតឡើងលើស្នេហាអ្នក នោះក្ដីប្រាថ្នារួមគ្នារបស់អ្នកនឹងអាចជោគជ័យ
ពេលដែលមនុស្សពីរនាក់ស្រឡាញ់គ្នា តែងតែចង់ឲ្យស្នេហានោះជោគជ័យ ប៉ុន្តែពេលខ្លះវាក៏សាបរលាបទៅវិញដោយហេតុផលជាច្រើន។ ចំពោះគូស្នេហ៍ណាដែលសង្កេតឃើញថាពួកគេ មានរឿងទាំងនេះកើតឡើង នោះអាចនិយាយថាពួកគេកំពុងឈានទៅរកភាពជោគជ័យហើយ ៖
១. អ្នកមានអារម្មណ៍ថារីករាយជាមួយស្នេហានេះ ៖ ភាពសប្បាយចិត្តមិនមែនតែម្នាក់ឯងនោះទេ គឺទាំងសងខាង ហើយអ្នកនឹងគាត់មានអារម្មណ៍ថាគ្រប់យ៉ាងស្រស់ស្អាតបំផុតព្រោះគាត់បានផ្ដល់សេចក្ដីសុខឲ្យអ្នក ចំណែកអ្នកក៏មិនធ្វើឲ្យគាត់លំបាក។
**២. គ្មានអារម្មណ៍ថាទើសទាល់ឬក៏គ្មានសុវត្ថិភាព ៖** ពេលដែលនៅជាមួយគ្នាគឺមិនទើសទាល់ក្នុងការនិយាយ ឬចែករំលែករឿងក្នុងចិត្តដែលអ្នកមាន ហើយជាពិសេសអ្នកមានអារម្មណ៍ថាកក់ក្ដៅ និង សុវត្ថិភាពបំផុត។
៣. អ្នក និង គាត់តែងតែមានគំនិតទៅមុខរហូត ៖ អ្នកមិនដើរថយក្រោយ និយាយរួមអ្នកតែមានគោលដៅ គម្រោងអនាគតពីមួយថ្ងៃទៅមួយថ្ងៃជាមួយគ្នា ហើយតែងតែដើរទៅមុខរហូត។
៤. អ្នកមិនខ្លាចប្រឈមមុខនឹងបញ្ហាជាមួយគ្នា ៖ អ្នកកាន់ដៃគ្នាប្រឈមមុខនឹងបញ្ហាដែលមាន ហើយមិនបោះបង់នូវអ្វីដែលអ្នកចង់បាននោះទេ ទោះបីត្រូវលំបាកយ៉ាងណាក៏ដោយ។
៥. អារម្មណ៍ស្រឡាញ់តែងតែមានចំពោះគ្នាមិនដែលថយ ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ក្ដីស្រឡាញ់កាន់តែខ្លាំងឡើងៗមិនដែលថយឡើយ ហើយក៏នៅតែរក្សាបាននូវភាពស្មោះត្រង់ ភាពជឿជាក់ឲ្យគ្នា។
៦. អ្នកមានបំណងប្រាថ្នាមួយជាមួយគ្នា ៖ បំណងប្រាថ្នានោះគឺបង្កើតគ្រួសារមួយជាមួយគ្នា ដោយសារតែបំណងប្រាថ្នានេះហើយទើបជំរុញឲ្យអ្នកព្យាយាម និង តស៊ូរហូតដល់ថ្ងៃនោះ។
ជោគជ័យ ឬ មិនជោគជ័គឺសម្រេចលើខ្លួនយើង បើយើងមិនតាំងចិត្ត ហើយមិនស្មោះត្រង់នោះក៏គ្មានអ្នកណាអាចជួយយើងបានដែរ៕