ស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ! ដឹងថាមានប្រយោជន៍ប៉ុណ្ណាអត់?
- 2017-06-27 06:37:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ! ដឹងថាមានប្រយោជន៍ប៉ុណ្ណាអត់?
ស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ! ធ្លាប់ឮពាក្យនេះដែរទេ? ទោះធ្លាប់ ឬមិនធ្លាប់ អ្នកកុំភ្លេចធ្វើវាឲ្យសោះព្រោះការឲ្យតម្លៃ និងស្រឡាញ់ខ្លួនឯងផ្ដល់ប្រយោជន៍ដល់យើងយ៉ាងច្រើនមិនគួរឲ្យជឿ៖
១. ចេះឲ្យតម្លៃរបស់តិចតួចដែលមាន៖ ពេលចេះឲ្យតម្លៃដល់ខ្លួនឯង យើងនឹងចេះឲ្យតម្លៃអ្វីដែលនៅជុំវិញយើង។ អារម្មណ៍អរគុណចំពោះម្ហូបដែលម៉ាក់ធ្វើឲ្យ ម៉ូតូ ឬ កង់ដែលយើងជិះរាល់ថ្ងៃ ឬដើមផ្កានៅផ្ទះដែលយើងស្រឡាញ់ជាដើមសុទ្ធតែជាផ្នែកដែលធ្វើឲ្យជីវិតយើងមានន័យ។
២. រកឃើញអ្វីដែលខ្លួនឯងចង់បានបំផុត៖ មិនតិចដងទេដែលយើងមិនដឹងថាខ្លួនឯងចង់បានអ្វី។ បើយើងចំណាយពេលស្វែងយល់ពីខ្លួនឯងបានកាន់តែច្រើន យើងនឹងស្គាល់ខ្លួនឯងកាន់តែច្រើនដែរ។
៣. យល់ពីក្ដីស្រឡាញ់កាន់តែច្បាស់៖ ការស្រឡាញ់មិនមែនសំដៅតែស្នេហាស្រីប្រុសទេតែក៏មានក្ដីស្រឡាញ់ពីគ្រួសារ និងមិត្តភ័ក្ដិចំពោះយើងផងដែរ។
៤. ចេះស្វែងរកអ្វីថ្មីសម្រាប់ខ្លួនឯង៖ ដូចជាការធ្វើដំណើរទៅកន្លែងថ្មីៗ សាកម្ហូបប្លែកៗ ឬជួបមនុស្សថ្មីៗជាដើម។
៥. ចំណាយពេលធ្វើជាជាងដេកគិត៖ ការដេកស្រមៃគឺខ្ជះខ្ជាយពេលវេលាបំផុត។ ពេលយើងចេះស្រឡាញ់ខ្លួនឯង យើងនឹងចាប់ផ្ដើមធ្វើរឿងដែលមានប្រយោជន៍មិនខាន។
៦. ស្គាល់ខ្លួនឯងកាន់តែច្រើនជាងមុន៖ ពេលយល់ពីតម្លៃរបស់ខ្លួនឯង យើងនឹងដឹងថាខ្លួនឯងកំពុងស្ថិតនៅឯណា និងត្រូវធ្វើអ្វីបន្តទៀតដើម្បីទទួលជោគជ័យ៕
អាន៖ រឿងសំខាន់ ៨ យ៉ាង ដែលយើងរៀនសូត្របានពីការបែកបាក់មិត្តភាពជាមួយមិត្តសម្លាញ់
អាន៖ រឿងទាំងនេះមានតែស្រីៗទេទើបយល់