រឿង​សំខាន់ ៨ យ៉ាង ដែល​យើង​រៀន​សូត្រ​បាន​ពី​ការ​បែកបាក់​មិត្តភាព​ជាមួយ​មិត្ត​សម្លាញ់

  • 2017-06-23 06:44:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បែកបាក់​រវាងមិត្តមិត្តភ័ក្ដិ និង​ស្នេហា មាន​ភាព​ឈឺចាប់​ដូចគ្នា តែ​​បែកគ្នា​ជាមួយ​មិត្ត​សម្លាញ់​​ឈឺចាប់​ជាង។ ដូចនេះ​យើង​នឹង​អាច​រៀន​សូត្រ​ពី​រឿង​សំខាន់​ៗ​ទាំង ៨ យ៉ាង​នេះ​បាន ពេល​បែកគ្នា​ជាមួយ​មិត្តភ័ក្ដិ​ស្រី​ៗ​ដូចគ្នា៖

.យើង​នឹង​ដឹង​ពី​របៀប​ទំនាក់ទំនង៖ ការ​បែប​បាក់​នេះ នឹង​ធ្វើឲ្យ​ដឹង​ថា​ ទំនាក់ទំនង​យើង​ និង​មិត្ត​មាន​ភាព​ស្និទ្ធស្នាល ឬ​មិន​ស្និទ្ធស្នាល បាន​ជា​ឈាន​ដល់​ការ​ឈប់​រាប់អាន​គ្នា​បែប​នេះ។ ណា​មួយ​វា​ជា​បទពិសោធ​ល្អ ទុក​សម្រាប់​រាប់អាន​មិត្តភ័ក្ដិ​ក្រោយ​ៗ​ទៀត​ដែរ។

រូបតំណាង

**២**.តើ​មិត្តភាព​បែប​ណា​ដែល​យើង​ចង់បាន៖ ដោយសារ​ការ​បែកបាក់​មិត្តភ័ក្ដិ​ម្ដង​ហើយ ដូចនេះ​យើង​នឹង​ដឹង​ថា​មិត្តភ័ក្ដិ​ក្រោយ​បែប​ណា ដែល​យើង​ចង់​រាប់អាន។

.ដឹង​ពី​របៀប​បដិសេធ​មិត្ត​មិន​ល្អ៖ កាលពី​ពេល​មុន​ព្រោះតែ​មិន​ដឹង​ទើប​យើង​ចេះ​តែ​រាប់អាន​គ្រប់​ប្រភេទ​មិត្តភ័ក្ដិ តែ​ក្រោយ​ពី​ឈប់​រាប់អាន​គ្នា​ម្ដង នោះ​យើង​នឹង​យល់​ពី​​របៀប​បដិសេធ​មិត្ត​មិន​ល្អ​ចោល។

.រៀន​មើល​អ្វី​បាន​វែងឆ្ងាយ៖ បន្ទាប់ពី​បែកបាក់​ពី​មិត្តភ័ក្ដិ​ស្រី​ៗ​រួច​មក យើង​នឹង​ចេះ​មើល​អ្វី​បាន​វែងឆ្ងាយ​ជាង​មុន។

.សារៈសំខាន់​នៃ​ភាព​ទៀងត្រង់៖ ពេល​ដែល​មិត្ត​បាន​ក្បត់​យើង នោះ​យើង​នឹង​ដឹង​ច្បាស់​ពី​ភាព​ទៀងត្រង់ ដូចនេះ​ពេល​យើង​មាន​ពួកម៉ាក​ក្រោយ យើង​នឹង​មិន​ក្បត់​គេ ដូច​មិត្ត​មុន​ក្បត់​យើង​ទេ។

.អ្វី​ជា​សារៈសំខាន់​នៃ​ទំនាក់ទំនង៖ ពេល​មាន​មិត្ត​ក្បត់​ស្រប​ពេល​យើង​កំពុង​លំបាក ហើយ​មាន​មិត្ត​ល្អ​ដែល​នៅ​ក្បែរ​គ្រប់​ពេល នោះ​យើង​នឹង​ដឹង​ច្បាស់​ពី​ទំនាក់ទំនង​រវាង​មិត្តភ័ក្ដិ​ពីរ​ប្រភេទ។

.អ្វី​ដែល​ជា​ភាព​ទន់ខ្សោយ​របស់​យើង៖ ពេល​ខ្លះ​ការ​បែកបាក់​ជាមួយ​មិត្ត​មិនមែន​មកពី​គេ​ទាំង​ស្រុង​ឡើយ តែ​អាច​ជា​ចំណុច​អវិជ្ជមាន​ណា​មួយ​របស់​យើង។ ពេល​បែកគ្នា​ហើយ​នោះ ទើប​យើង​ដឹង​ថា​ត្រង់​ណា​ជា​ចំណុច​ខ្សោយ​យើង។

.របៀប​ដោះស្រាយ​ជាមួយ​អតីត​មិត្តភ័ក្ដិ៖ ក្រោយ​ឈប់​និយាយ​រក​គ្នា ទើប​យើង​ដឹង​ថា​អ្វី​ដែល​ជា​វិធី​ដោះស្រាយ​ជាមួយ​អតីត​មិត្ត៕

រូបតំណាង

ចុចអាន៖៥តិចនិក ដើម្បី​ទារ​លុយ​មិត្តភ័ក្ដិ​ដែល​ជំពាក់​លុយ​ស្ពឹក

ប្រភព៖ gurl ប្រែ​សម្រួល៖ ទ្រី រ៉ាវី