រឿង​ទាំង​នេះ​មាន​តែ​ស្រី​ៗ​ទេ​ទើប​យល់

  • 2017-06-17 05:58:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្វើ​ជា​​មនុស្ស​ស្រី​មិន​មែន​ងាយ​​ទេ​ព្រោះ​មាន​រឿង​ជា​ច្រើន​ដែល​ខ្លួន​ចង់​តែ​ធ្វើ​មិន​កើត។ និយាយ​តាម​ត្រង់​ទៅ​ពេល​ខ្លះ​​ក៏​ច្រណែន​ប្រុស​ៗ​ទៀត​ផង។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​មួយ​ចំនួន​​មាន​តែ​ស្រី​ៗ​ប៉ុណ្ណោះ​ដែល​យល់​​អារម្មណ៍​នេះ​បាន៖

១. ទៅ​ណា​ម្នាក់​ឯង​មិន​មែន​ជា​ជម្រើស​ល្អ​ទេ៖ ត្រូវ​តែ​គិត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ពេល​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ។

២. របស់​របរ​ដែល​ត្រូវ​ការ​សុទ្ធ​តែ​ថ្លៃ​ៗ៖ ស្ត្រី​តែង​ចំណាយ​ច្រើន​ជាង​បុរស​ឆ្ងាយ​ណាស់​ជា​ពិសេស​គឺ​គ្រឿង​សំអាង​តែ​ម្ដង​ព្រោះ​វា​ច្រើន​មុខ​ពេក។

៣. តម្លៃ​កាត់​សក់​រវាង​បុរស​ និង​ស្ត្រី​ខុស​គ្នា​មេឃ​ដី៖ ស្រី​ៗ​​ពេល​ទៅ​កាត់​សក់​ម្ដង​ៗ​ប្រាកដ​ជា​យល់​អារម្មណ៍​នេះ​ហើយ។

៤. បើ​ពេល​មក​រដូវ​គឺ​ចប់​និយាយ​តែ​ម្ដង៖ ធ្វើ​អ្វី​ក៏​មិន​បាន​ល្អ​ដែរ​ ហើយ​អារម្មណ៍​មួម៉ៅ​ពី​ព្រឹក​ដល់​ល្ងាច។

៥. ស្បែក​ជើង​កែង៖ ដោយ​សារ​ចង់​ស្អាត​ គិត​មើល​ទៅ​ថា​ឈឺ​ជើង​ប៉ុណ្ណា។

៦. ស្ត្រី​គ្រប់​គ្នា​ស្រឡាញ់​ពណ៌​ផ្កាឈូក?៖ ពេល​ខ្លះ​មិន​ស្រឡាញ់​ក៏​ត្រូវ​តែ​​ទទួល​យក​ដែរ​ព្រោះ​យើង​ជា​ស្រី។

៧. បញ្ហា​ក្រែម៖ ព្រោះ​តែ​ចង់​ស្អាត​ យើង​ត្រូវ​លាប​វា​រាល់​ថ្ងៃ​មុន​ចេញ​ទៅ​ក្រៅ។ បញ្ហា​ត្រង់​ថា​ពេល​ញ៉ាំ​ឬ​ផឹក​អ្វី​​ត្រូវ​តែ​ប្រយ័ត្ន​ជា​និច្ច។ ស្រី​ៗ​ត្រូវ​ប្រឈម​​បញ្ហា​បែប​នេះ​រាល់​ថ្ងៃ​ ហើយ​ប្រុស​ៗ​ក៏​គ្មាន​ថ្ងៃ​យល់​ដែរ៕

អាន៖ ទាំង​នេះ​ហើយជា​ទម្លាប់​ដែល​ស្ត្រី​ឆ្លាត​វៃ​​ម្នាក់គួរធ្វើ

អាន៖ ហេតុផល​នេះ​ហើយ​ដែល​អ្នក​គួរ​ដើរ​លេង​ទាន់​ខ្លួន​នៅ​ក្មេង

ប្រភព៖ tapoos ប្រែ​សម្រួល៖ Chhai Yarith