សម្រាប់​មនុស្ស​ស្រី តើ​សេចក្ដីស្រឡាញ់ពិតប្រាកដ​ជាអ្វី?

  • 2017-06-21 01:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ពិត​ពិបាក​ឲ្យ​និយមន័យ​ណាស់។ គ្រាន់តែ​ដឹង​ថា​ពេល​មាន​ស្នេហា​ពិត នោះ​ស្រី​ៗ​នឹង​ទទួល​បាន​អារម្មណ៍​ពិសេស​ៗ​ដូច​ខាងក្រោម​នេះ៖

១.បាន​មក​ដោយ​មិន​ចាំបាច់​សុំ៖ បើ​ចង់​ដឹង​ថា​ខ្លួន​មាន​ស្នេហា​ពិត​ប្រាកដ ឬ​ក៏​អត់​នោះ​ចូរ​សង្កេត​ពី​ទង្វើ​ដែល​មនុស្ស​ប្រុស​បាន​ធ្វើ​ចំពោះ​យើង។ បើ​គេ​អាច​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​យើងដោយ​មិន​បាច់​សុំ​ នោះ​ហើយ​ជា​សញ្ញា​បញ្ជាក់​ភាព​ស្មោះត្រង់។

រូបតំណាង

**២.មាន​សុភមង្គល**៖ គ្រាន់តែ​ដឹង​ថា​ពេល​នៅ​ក្បែរ​គ្នា​ទាំង​គេ និង​យើង​គឺ​តែង​ញញឹម​ដោយ​ភាព​ស្រស់​ស្រាយ​គ្រប់​ពេល។

៣.ហ៊ាន​លះបង់៖ បើ​គាត់​ហ៊ាន​លះបង់​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យ​យើង​មាន​ក្ដី​សុខ នោះ​ហើយ​ជា​ស្នេហ៍​ពិត។

៤.មិន​ដែល​ឈឺចាប់៖ គ្រប់​ពេល​គាត់​មិន​ដែល​ធ្វើឲ្យ​យើង​ឈឺចាប់, អស់​សង្ឃឹម ទាំង​នោះ​ជា​ស្នេហា​ពិត​ដែល​គាត់​ប្រគល់​ឲ្យ​យើង។

៥.គោរព​ពាក្យ​សន្យា៖ ប្រសិន​បើ​គាត់​បាន​សន្យា​អ្វី​មួយ​ហើយ​នោះ គាត់​នឹង​បំពេញ​តាម​ពាក្យ​សន្យា​ឲ្យ​បាន ដោយ​មិន​ឲ្យ​យើង​ខក​ចិត្ត​ឡើយ។

៦.អាច​ចែករំលែក​រឿងរ៉ាវ​ក្នុង​ចិត្ត​បាន៖ ពេលនៅ​ក្បែរ​គាត់ យើង​មាន​អារម្មណ៍​ថា​កក់ក្ដៅ ហើយ​យើង ព្រម​ទាំង​គាត់​អាច​​ប្រាប់​ពី​បញ្ហា​មិន​សប្បាយ​ចិត្ត​​ឲ្យ​គ្នា​ដឹង​ទៅវិញទៅមកបាន។

៧.ការពារ៖ ទោះ​ជា​មាន​បញ្ហា​អ្វី​កើតឡើង ហើយ​គាត់​តែង​បង្ហាញ​ខ្លួន​ដើម្បី​នៅ​ថែរក្សា​ការពារ​យើង​ជានិច្ច៕

រូបតំណាង

ចុចអាន៖ពេល​មាន​សង្សារ ស្រី​ៗ​ចង់​បាន​របស់ ៦ យ៉ាង​នេះ តែ​ខាង​ប្រុស​ឲ្យ​មិន​បាន

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម