រឿងឈឺចាប់ទាំង ៥ ក្នុងស្នេហាដែលយើងត្រូវឆ្លងកាត់
- 2017-06-22 03:10:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងឈឺចាប់ទាំង ៥ ក្នុងស្នេហាដែលយើងត្រូវឆ្លងកាត់
ធ្លាប់សួរខ្លួនឯងទេ អ្វីទៅជាស្នេហា? តើវាអាចស្ថិតនៅជាអចិន្ត្រៃយ៍ទេ? ស្នេហាអាចធ្វើឲ្យយើងសប្បាយ តែទន្ទឹមនឹងនោះក៏នាំការឈឺចាប់ច្រើនដែរ។ ខាងក្រោមនេះគឺជាបញ្ហាទាំង ៥ ក្នុងស្នេហាដែលអ្នកនឹងឆ្លងកាត់៖
១. ខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយ?៖ វាជាដំណាក់កាលដំបូងនៃដែលយើងមានអារម្មណ៍ចំពោះបុរសណាម្នាក់។ បញ្ហាត្រង់ថាយើងអាចត្រូវបានគេបដិសេធ ឬ ជួនកាលអាចមានកត្តាផ្សេងៗដូចជាឋានៈជាដើម។
២. ផ្លូវការហើយ យើងក្លាយជាគូស្នេហ៍ហើយ!៖ អ្វីដែលយើងបារម្ភនៅពេលនេះគឺតើត្រូវធ្វើអ្វីបន្ត? ត្រូវរៀបចំខ្លួនបែបណា? តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យស្នេហានេះស្ថិតស្ថេរ?
៣. ហេតុអ្វីខ្ញុំស្រឡាញ់បុរសម្នាក់នេះ?៖ បន្ទាប់ពីស្គាល់គ្នាកាន់តែច្រើនឡើង ចំណុចអន់ចិត្តនឹងគ្នាក៏កើតមានដែរ។ អាចមានរឿង ២ កើតឡើង «គួរបន្ត» ឬ «គួរបញ្ឈប់»។
៤. គួរតែបញ្ចប់៖ បន្ទាប់ពីការព្យាយាមដោយការឈឺចាប់ យើងក៏ឆ្អែតចិត្ត និងគិតថាបោះបង់។ នេះហើយជាអ្វីដែលគេហៅថា «បែកគ្នា» នោះ។ វាគឺជាដំណាក់កាលដែលបេះដូងខ្ទេចខ្ទាំជាងគេ។
៥. Single ម្ដងទៀត៖ ឥឡូវយើងអាចសម្រួលអារម្មណ៍បានហើយ។ ពេលនេះយើង Single ម្ដងទៀត។ អារម្មណ៍ធូរចិត្តអាចកើតឡើងតែទន្ទឹមនឹងនោះ អារម្មណ៍ឯកោក៏មកលេងយើងជាថ្មីដែរ៕
អាន៖ គួរបែកគ្នាដោយរបៀបណាទើបដៃគូមិនឈឺចាប់?
អាន៖ មុនដាក់ចិត្តស្រឡាញ់ ស្រីៗគួរឆ្លើយសំណួរ ៦ នេះសិន