មនុស្ស​បែក​គ្នា​ហើយ​ ហេតុអី​មិន​អាច​រាប់​អាន​គ្នា​វិញ​បាន?

  • 2017-06-21 07:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ហេតុផល​ជា​ច្រើន​ដែល​ខ្ញុំ​នៅ​តែ​មិន​ទាន់​យល់​ពី​ស្នេហា និង ការ​ស្រឡាញ់? ហេតុអី​ពេល​ដែល​វា​ត្រូវ​បញ្ចប់​​វា​បញ្ចប់​គ្រប់​យ៉ាង​បែប​នេះ?

ពី​មនុស្ស​ម្នាក់​ដែល​មិន​ស្គាល់​គ្នា​សោះ ក៏​ក្លាយ​ជា​អ្នក​ស្គាល់​គ្នា​ រាប់​អាន​គ្នា​ បន្ទាប់​មក​ក៏​ស្រឡាញ់​គ្នា ហើយ​ចុង​ក្រោយក៏​ត្រូវ​ក្លាយ​ជា​មនុស្ស​ទីទៃ​វិញ។ ហេតុអី​ចាំ​បាច់​តម្រូវ​បែប​នេះ? យ៉ាង​ហោច​ណាស់​ក៏​ពួក​យើង​ធ្លាប់​ប្រើ​ពេល​វេលា​ជា​មួយ​គ្នា​ជា​ច្រើន​ឆ្នាំ​ហើយ​ដែរ ចិត្ត​គំនិត​ពួក​យើង​សុទ្ធ​តែ​យល់​ពី​គ្នា តែ​ចាំបាច់​អី​គ្រាន់​តែ​ពាក្យ​ថា​បែក​គ្នា យើង​ត្រឡប់​ទៅ​រក​ពីមុន​ធ្វើ​អី។

រូបតំំណាង

មិន​អាច​ក្លាយ​ជា​ស្នេហា​ មិន​អាច​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ តែ​ពួក​យើង​អាច​ក្លាយ​ជា​មិត្តភ័ក្ដិ​ បាន​តើ។ ប្រហែល​នេះ​មក​ពី​និស្ស័យ​ពួក​យើង ដែល​មិន​អាច​បន្ត​បាន​ តែ​មិន​មែន​បាន​ន័យ​ថា​ពួក​យើង​មិន​អាច​រាប់​អាន​គ្នា​នោះ​ទេ ខ្ញុំ​នៅ​តែ​ទុក​អ្នក​ដូច​គ្រួសារ​ខ្ញុំ​អីចឹង​ តែ​អ្នក​វិញ​នៅ​តែ​មិន​យល់​ពី​ទឹក​ចិត្ត​ខ្ញុំ​ ហើយ​ព្យាយាម​បង្ខំ​ខ្ញុំ​ឲ្យ​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​អ្នក។

អ្នក​អាច​សប្បាយ​ចិត្ត​ពេល​ដែល​ពួក​យើង​ក្លាយ​ទៅ​ជា​បែប​នេះ​មែន​ទេ? កំហុស​ដែល​អ្នក​ធ្លាប់​បាន​ធ្វើ​មក​លើ​ខ្ញុំ​ខ្ញុំ​មិន​ដែល គិត​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ចប់​ស្នេហា​រវាង​ពួក​យើង​ទាំង​ពីរ​ ហើយ​ត្រឡប់​ជា​មិត្ត​នឹង​គ្នា​តែ​ប៉ុណ្ណោះ។

រូបតំំណាង

ហេតុអី​ចាំបាច់​ចង់​ធ្វើ​ជា​សត្រូវ​នឹង​គ្នា? មនុស្ស​ពីរ​នាក់​មិន​អាច​ស្រឡាញ់​គ្នា​បាន​គឺ​សុទ្ធ​តែ​មាន​ហេតុផល​ តែ​ហេតុអី​យើង​មិន​ព្រម​ទទួល​យក​ហេតុផល​នោះ​ហើយ​ រក្សា​និស្ស័យ​ដែល​ឲ្យ​យើង​ស្គាល់​គ្នា​នោះ​ទៅ ព្រោះ​វា​មិន​ងាយ​នោះ​ទេ​ដែល​នៅ​ក្នុង​លោក​មាន​មនុស្ស​ជា​ច្រើន​លាន​នាក់​ ហើយ​ពួក​យើង​បាន​ជួប​គ្នា​ បាន​ស្គាល់​គ្នា។

ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​គូ​ស្នេហ៍​ទាំង​អស់​ដែល​បាន​បែក​បាក់​គ្នា អាច​ទទួល​នូវ​កំហុស​ដែល​ខ្លួន​បាន​ធ្វើ​ពីមុន ហើយ អភ័យ​ទោស​ឲ្យ​គ្នា និង នៅ​តែ​អាច​រាប់​អាន​គ្នា​ជា​ថ្មី​ឡើង​វិញ​ព្រោះ​យ៉ាង​ណា​ក៏​យើង​ជា​មនុស្ស​ដែល​មាន​និស្ស័យ​នឹង​គ្នា​ក្នុង​ជាតិ​នេះ​ដែរ។​

From: Ex

អត្ថបទ៖ ផេង ផលធិតា