រាងកាយមនុស្សស្រីតែងរងផលប៉ះពាល់ទាំងនេះ ពេលបាត់បង់ស្នេហា
- 2017-06-19 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាងកាយមនុស្សស្រីតែងរងផលប៉ះពាល់ទាំងនេះ ពេលបាត់បង់ស្នេហា
មិនថាស្រី ឬប្រុសទេ តែងជួបប្រទះបញ្ហាបាត់បង់ស្នេហាក្នុងឆាកជីវិត តែសម្រាប់ស្រ្តីពេលបាត់បង់ស្នេហាម្ដងៗផ្ដល់ផលប៉ះពាល់ច្រើនដល់រូបរាងកាយ ខ្លាំងជាងបុរស។ ដូចនេះផលប៉ះពាល់អាក្រក់ទាំងនេះ តែងកើតឡើងលើមនុស្សស្រីរាល់គ្នាពេលបាត់បង់ស្នេហា៖
១.ស្រ្តេសច្រើន៖ ពេលខូចចិត្តខ្លាំង កម្រិតភាពតានតឹងរបស់មនុស្សស្រីក៏ខ្លាំងដែរ ហើយបណ្ដាលឲ្យមានអាការៈអស់កម្លាំង និងភាពងាយរងគ្រោះដោយសារការគិតខ្លី។
២.ឈឺចាប់រាងកាយ៖ ពេលបាត់បង់ស្នេហា ស្រីៗតែងមានអារម្មណ៍ថារាងកាយដូចជាឈឺចាប់គ្រប់កន្លែង ថែមទាំងយកដៃទៅឱបខ្លួនឯងគ្រប់ពេលទៀតផង។
៣.មិនឃ្លានអាហារ៖ ព្រោះតែឆ្អែតចិត្ត ទើបធ្វើឲ្យយើងមិនឃ្លានអាហារដូចគ្នាដែរ។ ពេលមិនបានញ៉ាំអ្វីរាងកាយនឹងចុះខ្សោយ ថែមទាំងអាចប្រឈមមុខនឹងជំងឺ។
៤.មានទុក្ខព្រួយច្រើន៖ នេះអាចត្រូវបានហៅថាជាជំងឺធ្លាក់ទឹកចិត្ត។ មិនតែប៉ុណ្ណោះវាប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងជ្រាលជ្រៅ។
៥.អត់មានអារម្មណ៍ធ្វើការ៖ ជាធម្មតាទេ ពេលខូចចិត្តតែងតែគ្មានអារម្មណ៍ធ្វើការ។ តែវាអាចប៉ះពាល់ដល់លទ្ធផលការងារ ហើយថែមទាំងមេវាយតម្លៃមិនល្អទៀតផង។
៦.ចង្វាក់បេះដូងលោតយឺត៖ ការស្រាវជ្រាវបានបង្ហាញថាពេលបែកបាក់ស្នេហា អាចប៉ះទង្គិចផ្លូវចិត្តទាំងស្រុងថែមទាំងអាចថយចុះអត្រាបេះដូងទៀតផង។
៧.គេងមិនលក់៖ ដោយសារការគិតច្រើន ធ្វើឲ្យមនុស្សស្រីគេងមិនលក់ជាច្រើនយប់។
៨.ប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ អំឡុងពេលដែលខូចចិត្តខ្លាំងនេះដែរ ក៏ជាពេលដែលរាងកាយងាយជួបប្រទះបញ្ហាជំងឺ ព្រោះប្រព័ន្ធភាពស៊ាំអន់ថយ ដោយសារតែយើងមិនបានបំប៉នរាងកាយ។
៩.ជ្រុះសក់៖ ពេលពិបាកចិត្ត ក៏ជាពេលដែលសក់របស់មនុស្សស្រីជ្រុះមិនឈប់ដែរ៕