គួរ​បែក​គ្នា​ដោយរបៀប​ណា​ទើប​ដៃ​គូ​មិន​ឈឺ​ចាប់​?

  • 2017-06-20 10:50:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​តែង​តែ​ទទួល​បាន​សំណួរ​ពី​មនុស្ស​ជា​ច្រើន​ ដែល​សួរ​ថា​បើ​មនុស្ស​ពីរ​នាក់​កំពុង​តែ​ស្រឡាញ់​គ្នា​សុខ​ៗ ​តើ​គួរបែក​គ្នា​ដោយ​របៀប​ណា​ទើប​ដៃ​គូ​គ្មាន​ភាព​ឈឺ​ចាប់​។ សម្រាប់​សំណួរ​មួយ​នេះ​ បើ​យើង​គិត​ឱ្យ​ដិត​ដល់​ទៅ ​វា​អាស្រ័យ​ទៅ​លើ​សាម៉ី​ខ្លួន​ជា​អ្នក​សម្រេច​ចិត្ត​ធ្វើ​ឱ្យ​ខ្លួន​ឯង​ឈឺ​ចាប់​ឬ ​មិន​ឈឺ​ចាប់​ មិន​ថា​វា​ជា​ទំនាក់​ទំនង​ស្នេហា​ជ្រាល​ជ្រៅ​យ៉ាង​ណា​ក៏​ដោយ​។

**រូបតំណាង**

ជាក់​ស្តែង​ ដៃ​គូ​ស្នេហា​ដែល​កំពុង​ឈាន​ដល់​ដំណាក់​កាល​បែក​បាក់​ជា​ច្រើន​តែង​តែ​នឹក​ឃើញ​នូវ​គំនិត​អវិជ្ជមាន​ម្យ៉ាង ​«​បើ​យើង​ពិត​ជា​ល្អ​គ្រប់​គ្រាន់​មែន ​គេ​ក៏​មិន​ចាក​ចេញ​ពី​យើង​ងាយ​ៗ​ដែរ​»​។ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ដ៏​លំអៀង​មួយ​ ព្រោះ​ថា​ពេល​ខ្លះ​មនុស្ស​ពីរ​នាក់​សម្រេច​ចិត្ត​ចាក​ចេញ​ពី​គ្នា ​គឺ​បណ្តាល​មក​ពី​អារម្មណ៍​ដែល​អស់​ចិត្ត​ដោយ​ឯក​ឯង ​មិន​មាន​នរណា​ម្នាក់​ត្រូវ​ឬ​ខុស​ឡើយ​។ ជាង​នេះ​ទៀត ​សាម៉ី​ខ្លួន​ក៏​គួរ​តែ​ទទួល​ស្គាល់​ថា​ដៃ​គូ​ពិត​ជា​មិន​អាច​រស់​នៅ​ជាមួយ​យើង​បាន​ទៀត​ទេ​ ហើយ​ជា​ពិសេស​យើង​ក្លាហាន​អាច​និយាយ​ពី​ទុក្ខ​លំបាក​ក្នុង​ពេល​ដែល​កំពុង​ស្រឡាញ់​គ្នា​ ចេញ​មក​ឱ្យ​ដៃ​គូ​ម្ខាង​ទៀត​បាន​ដឹង​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ ​និង​គ្មាន​ការ​ស្តី​បន្ទោស​។ ​ថ្វី​ត្បិត​តែ​មូល​ហេតុ​នៃ​ការ​បែក​បាក់​វា​អាច​មាន​ច្រើន​ជាង​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ ​ប៉ុន្តែ​ចំពោះ​ដំណោះ​ស្រាយ​សម្រាប់​ការ​បែក​គ្នា​ដោយ​គ្មាន​ភាព​ឈឺ​ចាប់​នោះ​គឺ ​ដៃ​គូ​ទាំង​សង​ខាង​ក្លាហាន​ទទួល​យក​ការ​ពិត​ ហើយ​មិន​ចាប់​កំហុស​គ្នា​ឬ​ស្តី​បន្ទោស​ឡើយ​៕

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា