មុនដាក់ចិត្តស្រឡាញ់ ស្រីៗគួរឆ្លើយសំណួរ ៦ នេះសិន
- 2017-06-20 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនដាក់ចិត្តស្រឡាញ់ ស្រីៗគួរឆ្លើយសំណួរ ៦ នេះសិន
អារម្មណ៍ស្រឡាញ់ ប្រហែលជាមិនពិបាកបង្កើតទេ តែអ្វីដែលសំខាន់នោះតើយើងច្បាស់ពីអារម្មណ៍យើងហើយឬនៅ? ខាងក្រោមនេះគឺជាសំណួរទាំង ៦ ដែលអ្នកគួរសួរខ្លួនឯងមុនពេលដាក់ចិត្តស្រឡាញ់បុរសម្នាក់៖
១. ត្រូវលះបង់អ្វីៗដើម្បីគេមែនទេ?៖ នេះគឺជាកំហុសមួយដែលយើងគិតថាស្នេហាគឺជាការលះបង់អ្វីៗគ្រប់យ៉ាង។ ស្រឡាញ់គេមែន តែក៏ត្រូវស្រឡាញ់ខ្លួនឯងដែរ។
២. តើគេបានធ្វើអ្វីខ្លះសម្រាប់អ្នក?៖ ស្នេហាគឺត្រូវមានទាំងសងខាង។ តើគេស័ក្ដិសមនឹងឲ្យយើងស្រឡាញ់ខ្លាំងទេ?
៣. ទុកចិត្ត?៖ មនុស្សដែលយើងដាក់ចិត្តស្រឡាញ់អាចមានឥទ្ធិពលធ្វើឲ្យយើងឈឺចាប់បានគ្រប់ពេល។ តើអ្នកទុកចិត្តថាគេនឹងមិនក្បត់អ្នកទេ?
៤. ឲ្យអត្ថិភាពលើការសិក្សា ឬការងារដែរទេ?៖ ជីវិតយើងមិនមែនត្រូវបោះបង់ការងារ ឬការរៀនដើម្បីស្នេហាទេ។ ត្រូវតែស្រវាយកគោលដៅជីវិតមុន។
៥. ឈប់គិតពីសង្សារចាស់ហើយឬនៅ?៖ បើនៅ អ្នកគួរទុកពេលបំភ្លេចរឿងចាស់ឲ្យជ្រះស្រឡះពីខ្លួនសិន។
៦. តើអ្នកសប្បាយចិត្តដែរទេ?៖ នេះជាចំណុចសំខាន់បំផុត។ តើអ្នកបង្កើតស្នេហាឡើងដើម្បីជាការកំដរអារម្មណ៍ ឬ ក៏វាជាការស្រឡាញ់ចេញពីចិត្តពិតៗ?
បើអ្នកអាចឆ្លើយសំណួរទាំងនេះបាន អ្នកអាចដឹងច្បាស់ហើយថាគួរតែដាក់ចិត្តស្រឡាញ់គេឬអត់។ កុំស្រឡាញ់ដោយប្រថុយប្រថានឲ្យសោះ តែត្រូវច្បាស់ក្នុងចិត្តជានិច្ច៕
អាន៖ ក្ដីស្រឡាញ់មួយដែលអ្នកមិនដែលចាប់អារម្មណ៍នោះទេ
អាន៖ សម្គាល់យ៉ាងម៉េចទើបដឹងថា Crush ក៏មានចិត្តលើយើងវិញដែរ?