ចង់​បាន​ស្បែក​ស្រស់​ស្អាត​​ក្មេង​ជាង​វ័យ​ កុំ​ភ្លេច​ញ៉ាំ​ផ្លែឈើ​ ៧​ មុខ​នេះ

  • 2017-06-21 07:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែឈើ​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សុខ​ភាព​ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​​ថា​ប្រភេទ​នីមួយ​ៗ​របស់​វា​ផ្ដល់​ផល​ខុស​គ្នា​។ ខាង​ក្រោម​នេះ​គឺ​ជា​​ផ្លែឈើ​ដែល​អ្នក​គួរ​តែ​ទទួល​ទាន​ឲ្យ​បាន​ច្រើន​ព្រោះ​វា​អាច​ជួយ​​ស្បែកបាន​យ៉ាង​មាន​ប្រសិទ្ធភាព​៖

១. ប៉េងប៉ោះ៖ សម្បូរ​ទៅ​ដោយ​វីតាមីន​​ C ដែល​ជា​ជំនួយ​យ៉ាង​ពិសេស​ដល់​ស្បែក។

២. គីវី (Kiwi)៖ ផ្លែឈើ​រូប​រាង​ Cute ពណ៌​បៃតង​នេះ​ក៏​អាច​ពន្យារ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ពូកែ​ផង​ដែរ។

៣. ឪឡឹក៖ មិន​ត្រឹម​តែ​រសជាតិ​ឆ្ងាញ់​នោះ​ទេ​ តែ​ថែម​ទាំង​មាន​វីតាមីន​ និង​សារធាតុ​រ៉ែ​ជំនួយ​ស្បែក​ទៀត​ផង។​

៤. ល្ហុង៖ សម្បូរ​ទៅ​ដោយ​វីតាមីន​ A, C និង​ E សម្រាប់​ជំនួយ​សុខភាព​ស្បែក។

៥. ប្រភេទ​ផ្លែ​ប៊ឺរី (Berries)៖ រួម​មាន​ដូច​ជា​ strawberries, blueberries, ឬ​ blackberries ជា​ដើម។ ពួក​វា​សុទ្ធ​តែ​អាច​ជួយ​ឲ្យ​ស្បែក​រក្សា​សំណើម និង​​ជៀស​ពី​ស្នាម​ជ្រីវជ្រួញ​បាន។​

៦. ទំពាំងបាយជូរ៖ គ្មាន​នរណា​ដែល​មិន​ចូលចិត្ត​វា​ទេ។ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ទំពាំងបាយជូរ​អាច​ជួយ​ការពារ​ស្បែក​ពី​ពន្លឺថ្ងៃ​យ៉ាង​មាន​ប្រសិទ្ធភាព។

៧. ផ្លែ​ប៉ោម៖ បើ​បាន​ញ៉ាំ​រាល់​ថ្ងៃ​គឺ​កាន់​តែ​ល្អ​សម្រាប់​សុខភាព​ស្បែក​៕

អាន៖​ អាហារ ​៣ ​ប្រភេទ​ជួយ​ការពារ​ស្បែក​ពី​ពន្លឺ​ព្រះអាទិត្យ

អាន៖​ ញ៉ាំ​អាហារ​ទាំង​នេះ​រៀង​រាល់​យប់​ជួយ​ឱ្យ​អ្នក​សម្រក​ក្បាល​ពោះ​ឆាប់​រហ័ស

ប្រភព៖ naturalon ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម