ញ៉ាំអាហារទាំងនេះរៀងរាល់យប់ជួយឱ្យអ្នកសម្រកក្បាលពោះឆាប់រហ័ស
- 2017-05-21 06:47:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំអាហារទាំងនេះរៀងរាល់យប់ជួយឱ្យអ្នកសម្រកក្បាលពោះឆាប់រហ័ស
ធ្លាប់ឆ្ងល់ពីមូលហេតុដែលនាំឱ្យអ្នកដុះក្បាលពោះទេ? វាកើតចេញពីការរំលាយអាហារមិនបានល្អ ។ ប៉ុន្តែកុំបារម្ភ បើសិនជាអ្នកបានបរិភោគអាហារទាំង ៥ ខាងក្រោមនេះជារៀងរាល់យប់ ធានាថាក្បាលពោះរបស់អ្នកនឹងឆាប់រាបស្មើ៖
១. យ៉ាអួរ៖ វាមានផ្ទុកពពួកបាក់តេរីដែលមានប្រយោជន៍ច្រើន ជួយពន្លឿនដល់ថាមពលក្នុងការស្របយកជីវជាតិពីអាហារទៅចិញ្ចឹមសារពាង្គកាយ ។
២. ខ្ញី៖ មានផ្ទុកអង់ស៊ីមម្យ៉ាងឈ្មោះថា Zingibain ដែលមាននាទីបំបែកជាតិប្រូតេអ៊ីនក្នុងរាងកាយបានល្អ ។
៣. ចេក៖ មានជាតិហ្វាយបឺខ្ពស់សម្រួលដល់ការបន្ទោរបង់ ។
៤. ទឹកក្រូចឆ្មារ៖ មានវីតាមីនសេខ្ពស់ជួយដល់ការរំលាយអាហារ ។
៥. ម្ទេសដៃនាង៖ អ្នកអាចប្រើវាបន្ថែមរសជាតិក្នុងអាហារ ព្រោះវាជួយកាត់បន្ថយជាតិហ្គាសដែលមាននៅក្នុងក្រពះ ។ ប៉ុន្តែសូមបរិភោគវាក្នុងបរិមាណមួយដែលត្រឹមត្រូវ ៕