​ក្ដី​ស្រឡាញ់​មួយ​ដែល​អ្នក​មិន​ដែល​ចាប់​អារម្មណ៍​នោះ​ទេ

  • 2017-06-17 07:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​លើ​ពិភព​លោក​នេះ​មាន​ក្ដី​ស្រឡាញ់​មួយ​ដែល​អ្នក​ប្រហែល​ជាមិន​ចាប់​អារម្មណ៍​ទេ​ព្រោះ​វា​គ្មាន​ភាព​រ៉ូមែនទីក​ គ្មាន​ពាក្យ​អូន​បង​ និង​គ្មាន​ចម្រៀង​សាសង​។ ​នោះ​គឺ​ជា​ក្ដី​ស្រឡាញ់​​របស់​ឪពុក​ម្ដាយ​ បង​ប្អូន​ សាច់ញាតិ​ និង​មិត្តភ័ក្ដិ​។

ពួក​គេ​គឺ​ជា​អ្នក​ដែល​គាំទ្រ​យើង​មិន​ថា​ជួប​ទុក​ឬ​ជួប​សុខ។ ពេល​យើង​មាន​មិត្ត​ប្រុស​ ហើយ​ក្រោយ​មក​ក៏​បែក​គ្នា​ទាំង​ឈឺ​ចាប់​ គឺ​ពួក​គេ​នេះ​ហើយ​ដែល​ជា​អ្នក​រើស​ចំណែក​បេះដូង​យើង​មិន​ផ្គុំ​គ្នា​ឡើង​វិញ។ ពួក​គេ​បង្រៀន​យើង​ឲ្យ​ចេះ​បង្កើត​ក្ដី​ស្រឡាញ់​​សា​ជា​ថ្មី​​ ​និង​បង្ហាញ​ពី​តម្លៃ​នៃ​ការ​ស្រឡាញ់​ដែល​វា​មាន​ន័យ​លើស​​ពី​ស្នេហា​ប្រុស​ស្រី​ទៅ​ទៀត។

នេះ​ហើយ​ជា​ក្ដី​ស្រឡាញ់​មួយ​ដែល​យើង​មិន​បាន​ចាប់​អារម្មណ៍។ វា​គ្មាន​ចម្រៀង​​រ៉ូមែនទីក​ដូច​ស្នេហា​ប្រុស​ស្រី​​ទេ​​ តែ​អ្នក​គួរ​ដឹង​ថា​បើ​អ្នក​បាត់​បង់​ក្ដី​ស្រឡាញ់​​មួយ​​នេះ​គឺ​វា​ឈឺ​ចាប់​ជាង​បាត់​បង់​ស្នេហា​ទៅ​ទៀត៕

អាន៖ មិត្តភ័ក្ដិ​ខ្លះ​មាន​សង្សារ​ ខ្លះ​រៀប​ការ​ហើយ​ តែ​ពេល​មើល​មក​ខ្លួន​ឯង​វិញ....

អាន៖ អ៊ីចឹងតើបានស្រីឆ្លាតៗក្រនឹងមានស្នេហា

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ Chhai Yarith