សម្គាល់​យ៉ាង​ម៉េច​ទើប​ដឹង​ថា​ Crush ក៏​មាន​ចិត្ត​លើ​យើង​វិញ​ដែរ?

  • 2017-06-15 07:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទទួល​ស្គាល់​ទៅ​ថា​បើ​សិន​ជា​មាន​ចិត្ត​លើ​គេ​ហើយ​ប្រាកដ​ជា​គិត​​នូវ​សំណួរ​មួយ​ហើយ​ «តើ​គេ​ចូលចិត្ត​ខ្ញុំ​វិញ​ទេ?»។ ដើម្បី​កុំ​ឲ្យ​មិន​ច្បាស់​ក្នុង​ចិត្ត​ អ្នក​គួរ​តែ​រៀន​សម្គាល់​មើល​​នូវ​ចំណុច​មួយ​ចំនួន​វិញ៖

១. គេ​នឹង​រក​ពេល​និយាយ​ជាមួយ​យើង៖ ទោះ​ពេល​ខ្លះ​មិន​មែន​ជារឿង​អ្វី​ធំដុំ​ក៏​គេ​នៅ​តែ​មក​និយាយ​ជាមួយ​យើង​ដែរ។​

២. សើច៖ យើង​នឹង​ឧស្សាហ៍​ឃើញ​ស្នាម​ញញឹម​របស់​គេ​មក​រក​យើង។

៣. តែង​ឆ្លើយ​យ៉ាង​រហ័ស៖ បើ​គេ​មាន​ចិត្ត​ គេ​នឹង​តប​សារ​​យើង​យ៉ាង​លឿន​មិន​ខាន ​ពេល​យើង​ផ្ញើ​ទៅ​លេង​គេ។

៤. ចែក​រំលែក​៖ គឺ​មិន​ខ្លាច​នឹងប្រាប់​យើង​ពី​ជីវិត​ឯង​ជន​របស់​គេ​ទេ។

៥. ខ្សែ​ភ្នែក៖ ត្រូវ​ចំណាំ​ថា​ខ្សែ​ភ្នែក​អ្នក​ដែល​មាន​ចិត្ត​លើ​គ្នា​ និង​ខ្សែ​ភ្នែក​មិត្តភ័ក្ដិ​ធម្មតា​គឺ​ខុស​គ្នា។ ការ​សម្លឹង​របៀប​យូរ​ តែ​មិន​មែន​ជា​ការ​សម្លក់​គឺ​ជា​សញ្ញា​វិជ្ជមាន​ហើយ៕

អាន៖ Quotes ត្រូវ​ចិត្ត​សម្រាប់​អ្នក​កំពុង​លួច​ស្រឡាញ់​គេ

ប្រភព៖ slism ប្រែ​សម្រួល៖ Chhai Yarith