Chompoo, Mai និង Mew ​ចេញ​បង្អួត​សម្រស់​​លើ​កម្រាល​ព្រំនៅ​សៀងហៃ

  • 2017-06-18 03:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​ជួរ​មុខ​ថៃ​៣​រូប​​គឺ Chompoo Araya, Mai Davika និង Mew Nittha បានធ្វើ​ដំណើរ​​​ទៅ​បង្ហាញ​សម្រស់​ទាំង​អស់​គ្នា​លើ​កម្រាល​ព្រំក្រហម​នៃ​កម្មវិធី​មហោស្រព​ភាពយន្តអន្តរជាតិ​សៀងហៃឆ្នាំ​២០១៧ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ម្សិលមិញ នៅ​ទីក្រុងសៀងហៃ ប្រទេស​ចិន។

បើ​ទោះ​ជា​កៀក​ដល់​ខែ​ដល់​ថ្ងៃ​ដែល​ត្រូវ​សម្រាល​ក៏​ដោយ ប៉ុន្តែ​ Chompoo Araya ក៏​នៅ​ឆ្លៀត​ទៅ​បង្ហាញ​មុខ​មិន​អាច​ខ្វះ​បាន​ក្រោយ​ទទួល​បាន​ការ​អញ្ជើញ​​ពី​ក្រុមហ៊ុន​នាឡិកា​ល្បីមួយ ដែល​លើក​នេះអនាគតម្ដាយ​កូន​ភ្លោះ​រូប​នេះ ក៏​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ដែរ ជាមួយ​ឈុត​រ៉ូប​យ៉ាង​ប្រណិត​ពី​ប្រ៊េន Ralph & Russo Haute Couture។  

ងាក​មក​តារា​សម្ដែង​រលក​ក្រោយ Mai Davika វិញ​ក៏​ទាក់ទាញ​ចំណាប់​អារម្មណ៍​មិន​ធម្មតា​ដែរ​ជាមួយ​ឈុត​ពិសេស​ពណ៌​ស​ពី​ប្រ៊េន Meshmuseum ព្រម​ទាំង​បាន​នាំ​យក​ស្នាដៃ​ភាពយន្ត​​ចុង​ក្រោយ​​របស់​ខ្លួន​រឿង "Suddenly Twenty” ​ទៅ​បញ្ចាំង​ក្នុង​កម្មវិធី​នោះ​ទៀត​ផង។

ចំណែក​តារា​សម្ដែង Mew Nittha ក៏​បាន​ចូលរួមដែរ​​​ក្នុង​នាម​ជា​តារា​សម្ដែង​ក្នុង​​ខ្សែ​ភាពយន្ត "A Gift” ហើយ​ក៏​បាន​នាំ​ភាពយន្ត​នេះ​ទៅ​បញ្ចាំង​ក្នុង​កម្មវិធី​ផង​ដែរ និង​មាន​អ្នក​គាំទ្រ​ជនជាតិ​ចិន​ទៅទទួល​​ស្វាគមន៍​​យ៉ាង​កក់ក្ដៅ។

ចង់​ដឹង​ថា​ម្នាក់​ៗ​ស្រស់​ស្អាត​យ៉ាង​ណា​នោះ សូម​ទស្សនា​រូបភាពខាង​ក្រោម​នេះ​តែ​ម្ដង៖

Chompoo Araya  

Mai Davika

Mew Nittha

ប្រភព៖ Kapook ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន