មិត្តភ័ក្ដិខ្លះមានសង្សារ ខ្លះរៀបការហើយ តែពេលមើលមកខ្លួនឯងវិញ....
- 2017-06-14 08:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តភ័ក្ដិខ្លះមានសង្សារ ខ្លះរៀបការហើយ តែពេលមើលមកខ្លួនឯងវិញ....
មិត្តយើងគេមានសង្សារ ហើយក៏រៀបការ បន្ទាប់មកក៏រស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខ ស្ដាប់ទៅគួរឲ្យរីករាយណាស់មែនទេ? ចំណែកយើងវិញគឺនៅតែបរាជ័យរឿងស្នេហា នៅតែ Single និង Forever alone។
សម្រាប់ស្រីៗ បើអ្នកកំពុងគិតបែបនេះគួរតែបញ្ឈប់ទៅព្រោះមិត្តយើងមិនប្រាកដថាបានសុខជាងយើងទេ៖
១. គួរគិតពីអ្វីដែលយើងមាន៖ គ្មានស្នេហាដូចមិត្តយើងមែន តែយើងមានចំណេះ មានការងារពិតប្រាកដអាចចិញ្ចឹមខ្លួនបាន និងមានសេរីភាពដើរហើរបានតាមចិត្តចង់។ យើងគួររីករាយនឹងរឿងទាំងនេះ។
២. កុំស្មានថាជីវិតមិត្តយើងដែលរៀបការហើយប្រសើរជាងយើង៖ រៀបការ ឬមានកូនហើយមិនមែនបានន័យថាជីវិតកាន់តែសប្បាយនោះទេ។ ថាមិនត្រូវ គឺមិត្តយើងទៅវិញទេដែលច្រណែននឹងសេរីភាពយើងនោះ។
៣. យើងនៅមានពេលសម្រេចក្ដីប្រាថ្នារបស់ខ្លួនឯង៖ ប្រឹងប្រែងបន្តទៀត សម្រេចអ្វីដែលយើងប៉ងសិន ស្នេហានឹងមកតាមក្រោយ។
៤. ត្រូវរក្សាទំនាក់ទំនងជាមួយមិត្តយើងជានិច្ច៖ ទោះបីគេមានគ្រួសារហើយក៏ដោយ គេក៏នៅតែស្រឡាញ់យើងដូចតែយើងស្រឡាញ់គេដែរទេ។ កុំយកហេតុផលមានគ្រួសារធ្វើឲ្យមិត្តភាពឃ្លាតឆ្ងាយឲ្យសោះ៕
អាន៖ ស្រីៗគួរដឹងចំណុចទាំង ៤ នេះ ដើម្បីជោគជ័យរឿងស្នេហានាពេលអនាគត
អាន៖ អ៊ីចឹងតើបានស្រីឆ្លាតៗក្រនឹងមានស្នេហា