ស្រីៗគួរដឹងចំណុចទាំង ៤នេះ ដើម្បីជោគជ័យរឿងស្នេហានាពេលអនាគត
- 2017-06-14 03:29:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗគួរដឹងចំណុចទាំង ៤នេះ ដើម្បីជោគជ័យរឿងស្នេហានាពេលអនាគត
ពេលខ្លះយើងអាចបន្ទោសខ្លួនឯងថាមូលហេតុដែលយើងមិនទាន់មានស្នេហាគឺដោយសារតែបញ្ហានេះ ឬបញ្ហានោះដែលតាមពិតទៅវាមិនមែននោះទេ។ ការចាប់ផ្ដើមស្នេហាថ្មីមួយបានជោគជ័យគឺនៅពេលដែលយើងដឹងថាអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ៖
១. ទោះអ្នកនៅមិនទាន់មានគូតែកុំប្រៀបធៀប៖ មនុស្សម្នាក់ៗមានជីវិតខុសគ្នា។ វាគ្មានអ្វីប្រសើរទេដែលយើងត្រូវប្រៀបធៀបជីវិត Single យើងទៅហ្នឹងមិត្តភ័ក្ដិដែលគេមានសង្សារអីជាដើមនោះ។ គួររីករាយនឹងផ្លូវជីវិតខ្លួនឯងវិញ។
២. កុំបន្ទោសខ្លួនឯង៖ ធ្លាប់គិតទេថាយើងគួរតែមានស្នេហាព្រោះវានឹងធ្វើឲ្យជីវិតស្រស់បំព្រងឡើង? បើមែន អ្នកគិតខុសហើយ។ មិនមែនអ្នកមានគូទាំងអស់សុទ្ធតែសប្បាយទេ។ កុំគិតបែបនេះ។
៣. ត្រូវរកឲ្យឃើញការស្រឡាញ់ពិតប្រាកដ៖ បុរសអាចចូលមកក្នុងជីវិតយើងក្នុងពេលណាមួយ។ អ្វីដែលសំខាន់ តើគេស្រឡាញ់យើងពិតឬ គ្រាន់តែជាការលេងសើច?
៤. ការកំណត់ល្អប៉ុន្តែមិនគួរដាក់សម្ពាធខ្លួនឯងទេ៖ ការកំណត់ថាបុរសប្រភេទណាដែលយើងគួរស្រឡាញ់ជារឿងល្អតែក៏មិនគួរមិនមើលអ្នកផ្សេងសោះដែរ។ ជួនកាលយើងអាចជួបនឹងគូអនាគតដែលយើងមិននឹកស្មានដល់។ ត្រូវចេះបើកចិត្តមើលប្រភេទមនុស្សផ្សេងៗគ្នា៕
អាន៖ អ៊ីចឹងតើបានស្រីឆ្លាតៗក្រនឹងមានស្នេហា
អាន៖ ទំនាក់ទំនងស្នេហា ៤ ប្រភេទ ដែលធ្វើឲ្យស្រីៗគ្មានសុភមង្គល
អាន៖ កុំទាន់មានសង្សារអី បើនៅមានសញ្ញាទាំងនេះ