ទាំង​នេះ​ហើយជា​ទម្លាប់​ដែល​ស្ត្រី​ឆ្លាត​វៃ​​ម្នាក់គួរធ្វើ

  • 2017-06-12 04:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​អ្នក​មិន​គួរ​ឈឺ​ក្បាល​ឬ​គិត​ច្រើន​ជ្រុល​ពី​គំនិត​មនុស្ស​ជុំវិញ​​ទេ​​ តែ​ត្រូវ​​ស្គាល់​​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​វិញ​ព្រោះ​​នេះ​គឺ​ជា​អ្វី​ដែល​ស្ត្រី​ឆ្លាតវៃ​ម្នាក់​​តែង​ធ្វើ។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​​ល្អ​ៗ​មួយ​ចំនួន​អ្នក​គួរ​អនុវត្ត​៖

១. មិន​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ចូលចិត្ត៖ ​អ្នក​គួរ​​ដឹង​​ថា​មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ចូល​ចិត្ត​​យើង​ទេ។ វា​ជា​រឿង​ធម្មតា​ដែល​​ត្រូវ​ទទួល​ស្គាល់​។​

២. ទទួល​យក​មតិ​កែតម្រូវ៖ ត្រូវ​បើក​គំនិត​ទទួល​យក​ការ​កែតម្រូវ​ជា​និច្ច​ ទាំង​ការ​រិះគន់​ និង​ការ​សរសើរ​ទើប​យើង​អាច​អភិវឌ្ឍ​ខ្លួន​បាន។​

៣. ផ្ដល់​តម្លៃ​ឲ្យ​អ្នក​ដទៃ៖ ការ​គោរព​ត្រូវ​ធ្វើ​ឡើង​ជា​និច្ច​ និង​គ្រប់​ពេល​។ វា​មិន​មែន​សម្រាប់​តែ​មេ​យើង​នៅ​កន្លែង​ធ្វើ​ការ​ទេ​​តែ​សម្រាប់​មនុស្ស​ទាំង​អស់។

៤. ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន៖ និយាយ​ឲ្យ​ចំ​គឺ​ជា​មនុស្ស​ដែល​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​បាន​និយាយ ឬ​សន្យា។

៥. មិន​ដែល​លះបង់៖ តែង​តស៊ូ​ធ្វើ​អ្វី​ដែល​យើង​ដឹង​ថា​ត្រឹមត្រូវ​ទោះ​បី​ទទួល​​រង​ការ​រិះគន់​ប៉ុណ្ណា​ក៏​ដោយ។

ចំណុច​ទាំង​នេះ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ឆ្លាត​វៃ​ និង​ចេះ​បត់​បែន​គ្រប់​ស្ថានការណ៍។ យ៉ាង​ណា​ដែរ​ស្រី​ៗ? មាន​អ្វី​ចង់​បន្ថែម​ទេ?

អាន៖ ភាសា​កាយ​វិការ​ទាំង​ ៦ របស់​បុគ្គល​ជោគជ័យ​ដែល​ស្រី​ៗ​យើង​គួរ​អនុវត្ត​តាម

អាន៖ ស្រី​ៗ​គួរ​មាន​កូន​សៀវភៅ​កត់​ចំណាំ​ជា​ប្រចាំ​ ​ដឹង​ថា​ហេតុ​អ្វី​ទេ?

ប្រភព៖ Huffingtonpost ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម