ស្រីៗគួរមានកូនសៀវភៅកត់ចំណាំជាប្រចាំ ដឹងថាហេតុអ្វីទេ?
- 2017-06-09 07:41:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗគួរមានកូនសៀវភៅកត់ចំណាំជាប្រចាំ ដឹងថាហេតុអ្វីទេ?
តើអ្នកជាមនុស្សរវល់ច្រើនមែនទេ? បើដូចនេះមែន អ្នកគួរតែមានកូនសៀវភៅមួយសម្រាប់កត់ចំណាំព្រោះវាអាចជួយឲ្យជីវិតអ្នកកាន់តែមានភាពងាយស្រួលមិនគួរឲ្យជឿ។
១. មានភាពរៀបរយ៖ មានបញ្ជីពីការងារផ្សេងៗដែលយើងត្រូវធ្វើនឹងជួយឲ្យការងារយើងសម្រេចទៅតាមផែនការបានរលូនល្អទោះបីមមាញឹកប៉ុណ្ណាក៏ដោយ។
២. ជួយកាត់បន្ថយស្ត្រេស៖ វាជារឿងគួរឲ្យឈឺក្បាលមែនទែនពេលយើងត្រូវចងចាំច្រើន។ ភាពស្មុគស្មាញពេកនឹងធ្វើឲ្យយើងភ្លេចនេះភ្លេចនោះ ខាតបង់ពេលវេលាកាន់តែច្រើន។
៣. ចំណេញពេលវេលា៖ ឧទាហរណ៍ថាយើងទៅផ្សារតែមួយដងគឺអាចទិញបានគ្រប់គ្រឿងតែម្ដងមិនខាតពេលត្រឡប់ទៅវិញដោយសារភ្លេចទិញរបស់ខ្លះនោះទេ។
៤. ជួយឲ្យយើងច្បាស់ក្នុងចិត្ត៖ ពិសេសសម្រាប់អ្នកពូកែភ្លេចច្រើន។ ការកត់ចំណាំជាប្រចាំនឹងជួយឲ្យប្រាកដចិត្តថាអ្នកមិនភ្លេចអ្វីនោះទេ ទាំងការងារសាលា ឬការងារក្រុមហ៊ុនជាដើម។
៥. ជួយការងារកាន់តែមានប្រសិទ្ធភាព៖ ជាមួយការកត់ចំណាំជាប្រចាំ យើងអាចរៀបផែនការការងារបានល្អ ដឹងថាពេលណាត្រូវធ្វើអ្វី ពេលណាត្រូវបញ្ចប់អ្វី។ ធ្វើបែបនេះ ការងារយើងនឹងមានប្រសិទ្ធភាពទ្វេដងមិនខាន៕
អាន៖ ហេតុផលនេះហើយដែលអ្នកគួរដើរលេងទាន់ខ្លួននៅក្មេង
អាន៖ ហេតុអ្វីអ្នកគួរចាកចេញពី Comfort Zone របស់ខ្លួនឯង?