ភាសា​កាយ​វិការ​ទាំង​ ៦ របស់​បុគ្គល​ជោគជ័យ​ដែល​ស្រី​ៗ​យើង​គួរ​អនុវត្ត​តាម

  • 2017-06-10 03:27:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ដឹង​ទេ​ថា​មនុស្ស​ម្នាក់​ៗសុទ្ធ​តែ​មាន​ភាសា​កាយវិការ​រៀង​ៗ​ខ្លួន​ដែល​អាច​ឲ្យ​អ្នក​ផ្សេង​យល់​បាន​ថា​យើង​ជា​មនុស្ស​ដូចម្ដេច។ ​ការ​សិក្សា​បាន​បង្ហាញ​ថា​មនុស្ស​ដែល​ដឹង​ពី​គន្លឹះ​ប្រើ​ភាសា​កាយ​វិការ​​ត្រឹម​ត្រូវ​ច្រើន​ក្លាយ​ជា​បុគ្គល​ដែល​ទទួល​ជោគជ័យ។​

១. អង្គុយ​ឲ្យ​ត្រង់​ខ្លួន៖ ជៀសវាង​អង្គុយ​កោង​ខ្លួន​ពេល​កំពុង​សន្ទនា​ តែ​ត្រូវ​អង្គុយ​ត្រង់​ខ្លួន​ជានិច្ច​ទើប​មើល​ទៅ​មាន​ទំនុក​ចិត្ត និង​មាន​អំណាច។​

២. កុំ​ខ្វែង​ដៃ​ឲ្យ​សោះ៖ ព្រោះ​វា​ជា​សញ្ញា​ប្រាប់​ទៅ​ដៃ​គូ​ថា​ «ខ្ញុំ​មិន​យល់​ស្រប​ជាមួយ​អ្នក​ទេ»។​ ទោះ​បី​យើង​ញញឹម​ពេល​កំពុង​និយាយ​ក៏​ដោយ​ ការ​ខ្វែង​ដៃ​មិន​មែន​ជា​កាយ​វិការ​ល្អ​ទេ។

៣. កុំ​ចេះ​តែ​វែក​សក់​ ឬ​ប៉ះ​សក់​ពេល​និយាយ៖ នេះ​ជា​កាយវិការ​បង្ហាញ​ថា​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សម្ដី​របស់​ដៃ​គូ​ទេ។​

៥. ញញឹម៖ ត្រូវ​ចេះ​ញញឹម​​ជានិច្ច​ទើប​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ស្ងប់​ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក ឬ តឹង​តែង​​បែប​ណា​ក៏​ដោយ។

៥. ខ្សែ​ភ្នែក៖ វា​ជា​គន្លឹះ​​សំខាន់​បំផុត​នៃ​ភាសា​កាយ​វិការ​ដែល​ត្រូវ​​យក​ចិត្ត​ទុក​ដាក់។ ត្រូវ​ចាំ​ថា​បើ​យើង​គេច​ពី​ខ្សែ​ភ្នែក​ដៃ​គូ​សន្ទនា​ វា​ប្រៀប​ដូច​​យើង​កំពុង​លាក់បាំង​អ្វី​មួយ​អញ្ចឹង។ ត្រូវ​សម្លឹង​បែប​ធម្មជាតិ ​(មិន​មែន​សម្លក់) ទៅ​ដៃ​គូ​ជានិច្ច។

៦. ត្រូវ​ចាប់​ដៃ​ដោយ​ជឿជាក់៖ ព្រោះ​វា​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​យើង។ កុំ​ចាប់​ដៃ​របៀប​ខ្សោយ​ៗ​ឲ្យ​សោះ៕

អាន៖ ស្រី​ៗ​គួរ​មាន​កូន​សៀវភៅ​កត់​ចំណាំ​ជា​ប្រចាំ​ ​ដឹង​ថា​ហេតុ​អ្វី​ទេ?

អាន៖ ១០ យ៉ាង​ហាម​ធ្វើ​ បើ​មិន​ចង់​បាត់​បង់​មិត្ត​ភ័ក្ដិ​ជិត​ស្និទ្ធ

អាន៖ ហេតុផល​នេះ​ហើយ​ដែល​អ្នក​គួរ​ដើរ​លេង​ទាន់​ខ្លួន​នៅ​ក្មេង

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម