៧ ចំណុច​អាចបញ្ជាក់​ថា​អ្នក​ជា​​នារី​ដែល​​រឹង​មាំក្នុង​រឿង​ស្នេហា

  • 2017-06-07 03:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ចំណុច​ជា​ច្រើន​ដែល​យើង​អាច​បញ្ជាក់​ពី​នារី​រឹង​មាំ​ម្នាក់ តែ​មិន​មែន​ដោយសារ​អ្នក​មិន​យំ​ អាច​បង្ហាញ​ថា​អ្នក​ខ្លាំង​នោះ​ទេ។ ៧ ចំណុច​ខាង​ក្រោម​អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​មាន​តម្លៃ​ និង រឹងមាំ​ម្នាក់​ក្នុង​រឿង​ស្នេហា​ ហើយ​ជា​មនុស្ស​ស្រី​ដែល​មនុស្ស​ប្រុស​កំពុង​ស្វែង​រក​ផង​ដែរ៖

១. អ្នក​ជា​មនុស្ស​ស្រី​ដែល​តែងតែ​ជំរុញ​ទឹក​ចិត្ត​​គាត់ឲ្យ​សម្រេច​គោលដៅ​ដែល​គាត់​ចង់​បាន​ ដោយ​គ្មាន​ការ​ទាមទារ​ ឬ​ក៏​បង្ខំ​ឲ្យ​គាត់​ធ្វើ​ធ្វើ​ដែល​ខុស​ពី​ឧត្ដម​គតិ​របស់​គាត់។

រូបតំណាង

**២.** អ្នក​មិន​​ធ្វើ​ចរិត​ដូច​ក្មេង​ដែល​យក​ស្នេហា​ជា​ការ​សប្បាយ ដោយ​យក​អ្នក​ផ្សេង​មក​បញ្ឈឺ​គាត់​ ឬក៏​ប្រើ​វិធី​ផ្សេង​ដើម្បី​សាក​ចិត្ត​គាត់។ អ្នក​ច្បាស់លាស់​ក្នុង​រឿង​ស្នេហា​ ហើយ​តែង​តែ​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ជឿជាក់​លើ​អ្នក។

៣.​ អ្នក​មិន​ធ្វើ​​ចរិត​បែប​ព្រះនាង​ម្ចាស់​ដែល​ចាត់​ទុក​គាត់​មិន​ស្មើ​អ្នក​ គ្មាន​ការ​គោរព​គាត់​ ហើយ​ឲ្យ​គាត់​ធ្វើ​អ្វី​តាម​តែ​ចិត្ត​អ្នក​នោះ​ទេ។ អ្នក​គោរព​ស្រឡាញ់​គាត់​ដូច​គាត់​ស្រឡាញ់​អ្នក ហើយ​អ្នក​ព្យាយាម​ធ្វើ​អ្វី​ដែល​ជា​សេចក្ដី​សុខ​របស់​គាត់​ ដូច​ដែល​គាត់​ធ្វើ​មក​លើ​អ្នក។

៤. អ្នក​មិន​ត្រូវ​ការ​ពេល​វេលា​គាត់​ ២៤ ម៉ាង​​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​ ព្រោះ​អ្នក​យល់​ពី​គាត់ ហើយ​អ្នក​សុំ​ត្រឹម​តែ​ការ​ស្រឡាញ់​ និងលះ​បង់​ពេល​វេលា​តិច​តួច​របស់​គាត់​ដើម្បី​អ្នក។

៥. អ្នក​មិន​ខ្លាច​ក្នុង​ការ​បង្ហាញ​ពី​ទំនាក់ទំនង​របស់​អ្នក​ទៅ​កាន់​អ្នក​ដទៃ មិត្តភក្តិ ហើយរឹត​តែ​មិន​ខ្លាច​ក្នុង​ការ​បង្ហាញ​ទៅ​កាន់​គ្រួសារ​អ្នក។

រូបតំណាង

៦. អ្នក​ដឹង​ពី​របៀប​ដែល​ថែរក្សា​ខ្លួន​ឯង ទោះ​បី​ជា​គាត់​មិន​នៅ​ក្បែរ​ក៏​ដោយ​ អ្នក​មិន​បោះបង់​ខ្លួន​ឯង​ចោល​ ហើយ​រឹត​តែ​មិន​បណ្ដោយ​ខ្លួន​ឲ្យ​មនុស្ស​ប្រុស​ដទៃ​ប៉ះពាល់។

៧. អ្នក​មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ជីវិត​ ដោយ​មិន​ពឹង​ផ្អែក​លើ​នរណា។ អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ហើយ​បន្ត​ធ្វើ​អ្វី​ទៀត។

រឹងមាំ​ មិន​មែន​រឹង​រូស​នោះ​ទេ​ ដូច្នេះ​ហើយ​ទើប​គ្រប់​គ្នា​ចង់​បាន​មនុស្ស​ស្រី​ដែល​រឹង​មាំ​ មិន​មែន​មនុស្ស​ស្រី​ដែល​មាន​ចរិត​មានៈ មិន​ស្ដាប់​អ្នក​ណា​នោះ​ឡើយ៕​

ចុចអាន៖

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា