បើ​សង្សារ​ធ្វើ​រឿង​ទាំង​នេះ​ ស្រីៗ​កុំ​ភ្លេច​ហាម​ឲ្យ​សោះ​ណា៎

  • 2017-06-06 03:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​នាម​ជា​សង្សារ​នឹង​គ្នា​ មិន​មែន​រឿង​គ្រប់​យ៉ាង​ដែល​មិត្ត​ប្រុស​យើង​ធ្វើ​សុទ្ធ​តែ​ត្រឹម​ត្រូវ​នោះ​ទេ​។ ពេល​ខ្លះ​ក៏​មាន​កំហុស​ដែរ​ ហើយ​វា​​​តម្រូវ​ឲ្យ​កែប្រែ។​ ​ក្នុង​នាម​ជា​មិត្ត​ស្រី​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ យើង​គួរ​ប្រាប់​គាត់​ឲ្យ​ដឹង៖ ​

១. ឲ្យ​យើង​ជ្រើស​រើស​រវាង​គាត់​ និង​មិត្ត​របស់​យើង៖ ទោះ​មិត្ត​យើង​យ៉ាង​ណា​ក៏​ដោយ យើង​គួរ​តែ​ជា​អ្នក​សម្រេច​ចិត្ត​ មិន​មែន​គាត់​នោះ​ទេ។​

២. ចេញ​លុយ​គ្រប់​យ៉ាង៖ ពេល​ដើរ​លេង​អី​ជា​ដើម​ មិន​គួរ​ឲ្យ​គាត់​រ៉ាប់​រង​រហូត​ទេ។

៣. មិន​ដែល​ចេញ​លុយ​សោះ៖ ចំណុច​នេះ​ក៏​មិន​កើត​ដែរ។

៤. ប្រៀប​ធៀប​យើង​ជាមួយ​មិត្ត​ស្រី​ចាស់​របស់​គាត់៖ យើង​ផ្សេង​ មិត្ត​ស្រី​គាត់​ផ្សេង ​គ្មាន​អ្វី​ត្រូវ​​ពាក់ព័ន្ធ​គ្នា​ទេ។​

៥. មិន​បាន​គោរព​សន្យា៖ កូន​ប្រុស​​គួរ​តែ​បំពេញ​តាម​សន្យា​ខ្លួន​ជា​និច្ច។

៦. ពូកែ​ប្រច័ណ្ឌ៖ ប្រច័ណ្ឌ​ខ្លះ​ជា​រឿង​ធម្មតា​ តែ​បើ​ប្រច័ណ្ឌ​ខ្លាំង​ពេក​ក៏​មិន​កើត​ដែរ។

៧. ប្រាប់​រឿង​សម្រក​ទម្ងន់៖ គ្រប់​បុរស​គួរ​តែ​ដឹង​ហើយ​ថា​គ្មាន​នារី​ណា​ចូលចិត្ត​ឲ្យ​គេ​និយាយ​រឿង​នេះ​ទេ។៕

អាន៖ ៦​ ជំហានឲ្យ​គាត់​មាន​មោទនភាព​ដែល​មាន​អ្នក​ជា​មិត្ត​ស្រី​

អាន៖ ស្នេហា​ផ្អែម​ល្ហែម​មិន​ចាំបាច់​ត្រូវ​តែ​ចំណាយលុយ​ច្រើន​ទេ ស្រីៗ​យើង​ធ្វើ​រឿង​ងាយៗ​ទាំង​នេះ​ទៅ

អាន៖ ស្នេហា​មួយ​ចង់​ទៅ​មុខ​បាន​ដោយ​រលូន​ ត្រូវ​មាន​អី​ខ្លះ?

ប្រភព៖ wallstreetinsanity ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម