ដឹង​អត់​ថា​ពិធី​ការិនី​រូប​ណា មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​លោក អ៊ិត សេដ្ឋា ខ្លាំង​ជាងគេ?

  • 2017-06-05 10:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​តាម​សម្ដី​ម្ដាយ​បង្កើត​របស់​លោក អ៊ិត សេដ្ឋា បាន​ប្រាប់​ក្រុម​ការងារ sabay ទោះ​ជា​កូន​ខ្លួន​ធ្លាប់​បាន​ចាប់ដៃ​ជាមួយ​ពិធី​ករ,ពិធី​ការិនី ច្រើន​ក៏​ពិត​មែន តែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្និទ្ធ​ជាងគេ។

លោក​យាយ​វ័យ ៧៥ ឆ្នាំ ខាង​លើ​បាន​បន្ត​ទៀត​ថា​ដៃគូ​ដែល​លោក អ៊ិត សេដ្ឋា ស្និទ្ធស្នាល​បំផុត​គឺ​មាន​តែ​អ្នកនាង យុគ ចិន្តា ម្នាក់​គត់។ "ខ្ញុំ​មិន​សូវ​ជា​ច្បាស់​ប៉ុន្មាន​ទេ ព្រោះ​ទើប​ឡើង​មក​ពី​បាត់ដំបង​ដែរ តែ​កាល​នៅ​រស់​កូន​ខ្ញុំ​ថា​មាន​តែ យុគ ចិន្តា ដែល​ជិតស្និទ្ធ​គ្នា​ដូច​បងប្អូន​បង្កើត ហើយ​ខ្ញុំ​ក៏​ឧស្សាហ៍​ឮ​គេ​និយាយ​រំលឹក​ពី​នាង​ច្រើន​ដែរ”។ នេះ​ជា​ការ​លើកឡើង​របស់​អ្នកស្រី យឹម សំអឿន ជា​ម្ដាយ​ពិធី​ករ​វ័យ ៤០ ដែល​បាន​ចែកឋាន​ទៅ​ហើយ៕

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម