ស្រីៗទាំងអស់គ្នា ឈប់លាបក្រែមក្លែងក្លាយភ្លាម បើមិនចង់ស្ដាយក្រោយ
- 2017-05-31 06:30:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗទាំងអស់គ្នា ឈប់លាបក្រែមក្លែងក្លាយភ្លាម បើមិនចង់ស្ដាយក្រោយ
បើមិត្តៗនារីទាំងអស់ គិតថាក្រែមគ្មានម៉ាកយីយោត្រឹមត្រូវ តម្លៃ ២-៣ដុល្លារ គឺសុវត្ថិភាពនឹងប្រើនោះ អ្នកគិតខុសទាំងស្រុងហើយ។
សព្វថ្ងៃនេះ ទំព័រលក់គ្រឿងសម្អាងអនឡាញ រីកដុះដាលដូចផ្សិត។ ហាងជាច្រើនបានផ្សព្វផ្សាយផលិតផលរបស់ខ្លួនឯងថាជាម៉ាកល្បីៗដូចជា Mac, YSL ឬ Tom Ford ជាដើម រីឯតម្លៃវិញត្រឹមតែ ៥ដុល្លារ ឬ២ ទៅ៣ដុល្លារក៏មាន។ សម្រាប់ក្រែមលំដាប់ខ្ពស់ពិតប្រាកដ ពេលខ្លះនៅមានអ្នករិះគន់ថាមានសារធាតុពុលច្រើន ចុះទម្រាំក្រែមក្លែងក្លាយទៀត នឹងទៅជាយ៉ាងណា? ជាក់ស្ដែងតម្លៃរបស់ក្រែម 3CE Red Lipstick មានតម្លៃលក់នៅកូរ៉េគឺ១៥ដុល្លារ តែនៅផ្សារខ្មែរខ្លះលក់មួយដើមតែ៤ដុល្លារប៉ុណ្ណោះ មិនបាច់និយាយអីច្រើន ក៏យើងដឹងថានេះគឺក្លែងក្លាយដែរ។
អ្នកត្រូវចងចាំថា ឧទាហរណ៍ក្រែមមួយដើមមានតម្លៃលក់៥ដុល្លារ ចឹងអ្នកលក់គេទិញពីផ្សារមកប៉ុន្មាន ហើយពីរោងចក្រលក់ចេញក្រៅថ្លៃប៉ុន្មាន។ ទម្រាំដល់ដៃអ្នកប្រើតម្លៃដើមពិតប្រាកដពិតជាទាបជាងនេះឆ្ងាយណាស់។ ដូចនេះហើយ ក្រែមមួយដើមតម្លៃ៥ដុល្លារ ត្រូវបានចំណាយលុយផលិតប្រមាណ២ដុល្លារតែប៉ុណ្ណោះ។
គ្រោះអាសន្នដែលក្រែមគ្មានគុណភាពនាំមក គឺមិនត្រឹមតែធ្វើឲ្យខ្មៅបបូរមាត់នោះទេ។ យូរថ្ងៃទៅ ជាតិពុលដែលយើងលាបលើមាត់នោះ នឹងជ្រាបចូលក្នុងខ្លួនរាល់ពេលយើងញ៉ាំអីចូលក្នុងពោះបណ្ដាលឲ្យកើតបញ្ហាជាច្រើនរាប់មិនអស់។ ស្រីៗលាបក្រែមគឺដើម្បីឲ្យបានស្រស់ស្អាតជាងមុន តែបើលាបទៅនាំតែទុក្ខជាប់ខ្លួន នៅប្រឹងលាបធ្វើអីទៀត? បើទោះបីជាដឹងថាក្រែមពិតប្រាកដអាចមានតម្លៃថ្លៃបន្តិចក៏ពិតមែន តែសុខភាពយើងក៏សំខាន់ដូចគ្នា៕
ចុចអាន៖
ញ៉ាំភេសជ្ជៈដ៏ឆ្ងាញ់ទាំងនេះ អាចឲ្យអ្នកចាកចេញពីភាពធាត់បានយ៉ាងងាយ
ស្រីៗដែលចូលចិត្តការ Make-up មើលវីដេអូនេះហើយដឹងតែពេញចិត្តស្ដូកហ្មង