ញ៉ាំភេសជ្ជៈដ៏ឆ្ងាញ់ទាំងនេះ អាចឲ្យអ្នកចាកចេញពីភាពធាត់បានយ៉ាងងាយ
- 2017-05-31 02:59:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំភេសជ្ជៈដ៏ឆ្ងាញ់ទាំងនេះ អាចឲ្យអ្នកចាកចេញពីភាពធាត់បានយ៉ាងងាយ
គ្មានមនុស្សស្រីណាដែលចង់ធាត់ នោះទេ គឺសុទ្ធតែប្រាថ្នាឲ្យខ្លួនឯងមានរាងស្រស់ស្អាត ប៉ុន្តែពេលខ្លះដោយសារតែការទទួលទានមិនបានត្រឹមត្រូវអាចឲ្យអ្នកឡើងទម្ងន់ ដូច្នេះហើយអ្នកគួរតែចេះជ្រើសរើសភេសជ្ជៈណាដែលអាចថែរក្សារូបរាងអ្នកបាន ៖
១. តែបៃតង ៖ ឆុងតែបៃតងជាមួយទឹកក្ដៅ ហើយអ្នកអាចលាយជាមួយក្រូចឆ្មា និង ទឹកឃ្មុំដើម្បីឲ្យរសជាតិរឹតតែឈ្ងុយឆ្ងាញ់។ អ្នកអាចញ៉ាំបានទាំងក្ដៅ និង ត្រជាក់ ព្រោះវាបានជួយរំលាយអាហារបានល្អ និង ធ្វើឲ្យអ្នកមានសុខភាពល្អ និង រូបរាងស្រស់ស្អាត។
**២. សូកូឡាខ្មៅ ៖** អ្នកអាចផ្សំគ្រឿងដូចជា កាកាវ ប្ល៊ូប៊ឺរី ទឹកដោះគោ ទឹកឃ្មុំ និង អាចបន្ថែមជាមួយផ្លែឈើស្រស់បានទៀតផង។ អ្នកគួរតែញ៉ាំវានៅពេលព្រឹក ព្រោះវាជួយរក្សាទម្ងន់របស់អ្នក ហើយ ដុតបំផ្លាញជាតិខ្លាញ់ដែលមានក្នុងខ្លួនអ្នក។
៣. កាហ្វេខ្មៅ ៖ ផឹកកាហ្វេខ្មៅអាចបង្កើនល្បឿននៃការរំលាយអាហាររបស់អ្នកស្ទើរតែ ១០ ភាគរយទៅហើយ។ ជាតិកាហ្វេអ៊ីនអាចជួយថែរក្សារាង និង ទប់ស្កាត់មិនឲ្យអ្នកឡើងទម្ងន់ ហើយជាការល្អនោះអ្នកគួរតែញ៉ាំវានៅពេលព្រឹក និងបន្ទាប់ពីហាត់ប្រាណរួច។
៤. ប៊័រក្រឡុក ៖ អ្នកអាចលាយផ្លែប៊័រ ចេក ទឹកដោះគោ ក្រឡុកចូលគ្នា ព្រោះវាពិតជាល្អខ្លាំងណាស់សម្រាប់ការសម្រករាង ប៉ុន្តែមិនត្រូវដាក់ទឹកដោះគោច្រើនពេកនោះទេ។
៥. ទឹកគ្រាប់ជី ៖ អ្នកអាចលាយផ្លែឈើស្រស់ ដូចជា ចេក ស្រ្តប៊ឺរី ជាមួយនឹងគ្រាប់ជី ព្រោះទាំងអស់នេះសុទ្ធតែមានប្រសិទ្ធភាពសម្រាប់ការថែរក្សារាង និង ធ្វើឲ្យរូបរាងអ្នកស្រស់ស្អាត។
បើអាចគួរតែព្យាយាមញ៉ាំភេសជ្ជៈទាំងនេះ ជាជាងញ៉ាំអ្វីដែលមិនល្អចំពោះសុខភាព និង រូបសម្រស់៕