បើចេះតែគិតច្រើនគេងមិនលក់ អ្នកអាចអនុវត្តល្បិចងាយមួយបាន
- 2017-05-28 05:12:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចេះតែគិតច្រើនគេងមិនលក់ អ្នកអាចអនុវត្តល្បិចងាយមួយបាន
ពេលខួរក្បាលចេះតែគិតច្រើន យើងក៏មានបញ្ហាគេងមិនលក់ដែលអាចប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ទោះយ៉ាងណា មានវិធីងាយម្យ៉ាងដែលយើងអាចអនុវត្តបាន ហើយក៏មានប្រសិទ្ធភាពខ្ពស់ផងដែរ។ នោះគឺវិធី '4 – ៧ – ៨' ។ ការអនុវត្តវិធីនេះគឺងាយបំផុត៖
ជំហានទី ១៖ ស្រូបដង្ហើមចូលដោយស្ងប់តិចៗតាមច្រមុះរយៈពេល ៤ វិនាទី។
ជំហានទី ២៖ ទប់ដង្ហើមរយៈពេល ៧ នាទី។
ជំហានទី ៣៖ បញ្ចេញខ្យល់ដង្ហើមចេញមកវិញយឺតៗតាមមាត់រយៈពេល ៨ វិនាទី។
សារប្រយោជន៍នៃវិធីនេះគឺជួយគ្រប់គ្រងការគិតហួសហេតុរបស់ខួរក្បាលយើង។ វាអាចជួយបន្ថយចង្វាក់បេះដូងហើយធ្វើឲ្យអារម្មណ៍ស្ងប់និងធ្វើឲ្យរាងកាយបានសម្រាក។
ដូចនេះសម្រាប់អ្នកដែលចេះតែគិតច្រើនហើយគេងមិនលក់កុំភ្លេចសាកវិធីដ៏មានប្រសិទ្ធភាពនេះ៕
អាន៖ ចំនួនម៉ោងដ៏ត្រឹមត្រូវទៅតាមអាយុដែលស្ត្រីគួរគេង យោងទៅតាមអ្នកជំនាញ
អាន៖ សញ្ញាមួយចំនួនដែលបញ្ជាក់ថាអ្នកមានជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន