ចំនួន​ម៉ោង​ដ៏​ត្រឹម​ត្រូវ​​​ទៅ​តាម​អាយុ​ដែល​ស្ត្រី​គួរ​គេង ​យោងទៅ​តាម​អ្នក​ជំនាញ

  • 2017-05-24 08:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូច​ទៅ​នឹង​ការ​ញ៉ាំ​អាហារ​ឲ្យ​ត្រឹម​ត្រូវ ​និង​ការ​ហាត់​ប្រាណ​ដែរ​ ការ​គេង​គឺ​ពិត​ជា​សំខាន់​សម្រាប់​សុខភាព​ស្ត្រី​គ្រប់​រូប​​ដើម្បី​មាន​ថាមពល​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ការងារ​ផ្សេង​ៗ។​ ប៉ុន្តែ​ តើ​ស្ត្រី​គួរ​គេង​ប៉ុន្មាន​ម៉ោង​ល្អ? បើ​​យោង​តាម​វេជ្ជបណ្ឌិត​ Amy Reynolds ​បានប្រាប់ទៅ Daily Mail Australia ថា ការ​គេង​របស់​ស្ត្រី​គួរ​តែ​មាន​ការ​កំណត់​ទៅ​តាម​អាយុ​។​

​​​ ​១. សម្រាប់​យុវវ័យ៖ សិស្ស​សាលា​ដែល​កំពុង​រៀន​នៅ​វិទ្យាល័យ​គួរ​តែ​គេង​ចន្លោះ​ពី​ ៨ – ១០​ ម៉ោង​ ឬ​យ៉ាង​តិច​បំផុត​​ក៏​៧​ ម៉ោង​ដែរ។ វា​ជា​រឿង​សំខាន់​បំផុត​​ក្នុង​ការ​មាន​ទម្លាប់​គេង​ឲ្យ​បាន​ទៀងទាត់​ក្នុង​វ័យ​ក្មេង​បែប​នេះ។ ​

២​. និស្សិត​មហាវិទ្យាល័យ​ ឬ​បុគ្គលិក​ធ្វើ​ការ​ពេញ​ម៉ោង​៖ សម្រាប់​ស្ត្រី​អាយុ​ចន្លោះ​ពី​ ១៨ - ២៥​ ឆ្នាំ​គួរ​គេង​ចន្លោះ​ពី​ ៧​ - ៩​ម៉ោង​ក្នុង​មួយ​យប់។​

៣. ស្ត្រី​មាន​កូន​ហើយ៖ ស្ត្រី​អាយុ​ចន្លោះ​ពី​ ២៦​ - ៦០​ គួរ​គេង​ចន្លោះ​ពី ៧ – ៩​ម៉ោង​ក្នុង​មួយ​យប់។​ សម្រាប់​ស្ត្រី​ក្នុង​វ័យ​នេះ​ បើ​អ្នក​មិន​បាន​គេង​ឲ្យ​គ្រប់គ្រាន់​ទេ​ សុខភាព​អ្នក​អាច​នឹង​ឆាប់​ចុះ​ខ្សោយ។

៤. ស្ត្រី​វ័យ​ចំណាស់៖ សម្រាប់​អ្នក​មាន​អាយុ​ចាប់​ពី​ ៦០ ឆ្នាំ​ឡើង​ទៅ​គួរ​តែ​គេង​ចន្លោះ​ពី​ ៧​ - ៨​ ម៉ោង​ក្នុង​មួយ​យប់​។ ចំនួន​ម៉ោង​ប៉ុណ្ណេះ​គឺ​សក្ដិសម​បំផុត​សម្រាប់​ថែ​រក្សា​សុខភាព​ឲ្យ​ល្អ​។​

អាន៖ ក្រៅ​ពី​អាហារ​ ទម្លាប់មិន​ល្អ​ទាំង​នេះ​ក៏​​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ដែរ

អាន៖ កំហុស​ឆ្គង​ពេល​ព្រឹក​ទាំង ​៤ ​យ៉ាង​ធ្វើ​ឱ្យ​អ្នកឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន

អាន៖ ករណី​ណា​ខ្លះ​ដែល​ស្ត្រី​អាច​រួមភេទ​មិន​បាច់​ការពារ​ ?

ប្រភព៖ Dailymail ប្រែ​សម្រួល៖ Chhai Yarith