សញ្ញាមួយចំនួនដែលបញ្ជាក់ថាអ្នកមានជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន
- 2017-05-19 09:40:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាមួយចំនួនដែលបញ្ជាក់ថាអ្នកមានជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន
មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ទេថា ពួកគេកំពុងមានអាការៈដែលជាសញ្ញានៃជំងឺផ្លូវចិត្តឡើយ ។ ខាងក្រោមនេះជាសញ្ញាទាំង ១០ ដែលបញ្ជាក់ថា អ្នកកំពុងមានជំងឺផ្លូវចិត្តបែបភ័យព្រួយ៖ ១. គេងមិនស្កប់ស្កល់៖ អាការៈនេះអាចសម្គាល់បាន នៅពេលដែលអ្នកធ្លាប់តែចូលចិត្តគេងច្រើន ប៉ុន្តែប្រែមកជាគេងមិនលក់ប្រែខ្លួនទៅមក ហើយចេះតែមានអារម្មណ៍តានតឹងជ្រួយច្របល់រាល់ពេលគេង ។
២. ស្តាយក្រោយរឿងដែលកន្លងហួស៖ អ្នកតែងតែនឹកឃើញរឿងដែលកន្លងហួស ហើយចេះយកវាមកគិតឡើងវិញធ្វើឱ្យខ្លួនឯងមានអារម្មណ៍ស្តាយក្រោយ ។
៣. គិតច្រើន៖ ចូលចិត្តគិតរឿងអវិជ្ជមានច្រើន ។
៤. ឈឺសាច់ដុំ៖ ឧស្សាហ៍ឈឺសាច់ដុំ ហើយឈឺកន្លែងខុសៗគ្នា ។
៥. ចេះតែមានអារម្មណ៍ថាហត់៖ ទោះជាសម្រាកច្រើនយ៉ាងណា ក៏នៅតែមានអារម្មណ៍ថានឿយហត់អស់កម្លាំង ។
៦. មិនសូវមានសមាធិក្នុងការងារ៖ ខួរក្បាលមិនសូវមានសមាធិ គ្មានការផ្ចិតផ្ចង់ទៅលើការងារ ៕