ចង់​ឲ្យ​​ទាក់ទាញ​​ ស្ត្រី​គួរ​ចេះ​ប្រើ​បណ្ដាញ​សង្គម​ឲ្យ​ឆ្លាតវៃ

  • 2017-05-17 06:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អាច​និយាយ​បាន​ថា​​រឿង​ស្នេហា​​បច្ចុប្បន្ន​ បណ្ដាញ​សង្គម​ជា​​ចំណែក​​មួយ​សំខាន់​​​ប្រកែក​មិន​បាន។​ ប៉ុន្តែ​សម្រាប់​ស្រី​ៗ​ ​សូមកុំ​យល់​ច្រឡំ​ថា​ការ​បង្ហាញ​អ្វី​ៗ​គ្រប់​យ៉ាង​ទៅ​បុរស​ដែល​យើង​ចាប់​អារម្មណ៍​ជា​រឿង​ល្អ​ឲ្យ​សោះ។​ យើង​ត្រូវ​​តែ​ចេះ​ប្រើ​បណ្ដាញ​សង្គម​ឲ្យ​ឆ្លាត​ដើម្បី​ឲ្យ​​គេ​​ឈ្លក់​វង្វេង​ដោយ​ឯកឯង។

១. កុំ​ប្រញាប់​លើក​​ទូរស័ព្ទ​ពេក​គាត់ ​Call​ មក​ព្រោះ​អាច​ថា​យើង​រវល់​។​ វា​គ្មាន​ខុស​​ទាស់​អ្វី​ទេ។​

២. ពេល​ផ្ញើ​សារ​ កុំ​ឆ្លើយ​គ្រប់​សព្វ​ពេក ​​តែ​គួរ​ទុក​ឲ្យ​គាត់​ឆ្ងល់​ខ្លះ។

៣. ពេល​គាត់​ផ្ញើ​សារ​មក​ភ្លាម​ គួរ​ទុក​ចន្លោះ​ពេល​ខ្លះ​​សិន​ចាំ​ឆ្លើយ​ទៅ​វិញ​។

៤. ត្រូវ​ចេះ​លាក់​សកម្មភាព​ឲ្យ​គាត់​ឆ្ងល់​ថា​យើង​កំពុង​ធ្វើ​អ្វី។​ កុំ​បង្ហាញ​គ្រប់​យ៉ាង​លើ​ហ្វេសបុក​ពេក។​

៥. គួរ​ផ្ញើ​សារ​មិន​លើស​ពី​២០​នាទី​ទេ​ក្នុង​មួយ​ថ្ងៃ។​ ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​គាត់​ព្យាយាម​មក​ជួប​យើង​ផ្ទាល់​វិញ។​

៦. ទោះ​លេង​សារ​ពេល​​យប់​ច្រើន​ តែ​បន្ទាប់​ពី​ម៉ោង​១២​ទៅ​ យើង​គួរ​បញ្ឈប់។ វា​ជា​ការ​បញ្ជាក់​ថា​យើង​គេង​ហើយ​ទោះ​តាម​ពិត​យើង​មិន​ទាន់​គេង​ក៏​ដោយ។​

៧. ត្រូវ​​សរសេរ​​សារ​លើ​ Timeline របស់​គាត់​ឲ្យ​កម្រ​តាម​ដែល​អាច​ធ្វើ​បាន។​

៨. ចំពោះ​ Stickers ញញឹម​ សើច​អី​ជា​ដើម​ យើង​អាច​ផ្ញើ​ច្រើន​ប៉ុណ្ណា​ក៏​បាន​ជាមួយ​មិត្ត​ស្រី​ៗ​ ប៉ុន្តែ​​កុំ​ផ្ញើ​ទៅ​គាត់​ច្រើន​​ពេក។​ ​​​​​

ស្រី​ៗ​គួរ​ដឹង​ថា​បុរស​គេ​មិន​ចូលចិត្ត​ឲ្យ​យើង​បើក​ចំហ​​ទៅ​គេ​ពេក​ទេ​​ តែ​ការ​បិទបាំង​ខ្លះ​ដើម្បី​ឲ្យ​​គេ​​ប្រឹង​ប្រែង​ស្វែង​យល់​ពី​យើង​ជា​រឿង​ល្អ​វិញ។​ ទោះ​​យើង​ចង់​នៅ​ក្បែរ​គេ​​២៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក៏​ដោយ ក៏​​​មិន​​គួរ​បង្ហាញ​​ច្បាស់​ៗ​​​ដែរ។ នេះ​ជា​ភាព​ទាក់ទាញ​មួយ​ដែល​បុរស​តែង​ឈ្លក់​វង្វេង៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith