ក្រៅ​ពី​អាហារ​ ទម្លាប់មិន​ល្អ​ទាំង​នេះ​ក៏​​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ដែរ

  • 2017-05-11 04:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​ការ​ញ៉ាំ​អាហារ​ មាន​ស្ត្រី​ជា​ច្រើន​ដែល​មិន​បាន​ចាប់​អារម្មណ៍​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដែរ។​ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​​មិន​ល្អ​៥​​ដែល​អាច​ជំរុញ​​​ឲ្យ​ឡើង​ទម្ងន់​បាន​ ថា​មិន​ត្រូវ​ អ្នក​កំពុង​ធ្វើ​ផង​ក៏​មិន​ដឹង៖

១. គេង​ច្រើន​ជ្រុល៖ ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​គេង​ច្រើន​រហូត​ដល់​លើស​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​អាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​បាន។​ នេះ​ជា​មូលហេតុ​ដែល​ពេទ្យ​តែង​ណែនាំ​ឲ្យ​យើង​គេង​ចន្លោះ​ពី ៧​ ទៅ​ ៩​ម៉ោង​ប៉ុណ្ណោះ​។​

២. ភ្ញាក់​ពី​គេង​ក្នុង​ទី​ងងឹត៖ តើ​អ្នក​ដឹង​ទេ​ថា​បន្ទាប់​ពី​ភ្ញាក់​ពី​គេង​ អ្នក​គួរ​បើក​វាំងនន ឬ​បង្អួច​ដើម្បី​ឲ្យ​មាន​ពន្លឺ​គ្រប់​គ្រាន់​ចូល​ក្នុង​បន្ទប់​ និង​មក​ប៉ះ​ខ្លួន​អ្នក​ព្រោះ​ពន្លឺ​ព្រះ​អាទិត្យ​ពេល​ព្រឹក​​អាច​ជួយ​ឲ្យ​រាង​កាយ​យើង​រំលាយ​អាហារ​បាន​ល្អ​និង​មាន​ភាព​ស្វាហាប់។

៣. មិន​រៀប​ចំ​គ្រែ​គេង៖ ប្រាកដ​ណាស់​ថា​បើ​គ្រែ​គេង​រញ៉េរញ៉ៃ​ ការ​គេង​ក៏​មិន​លក់​ស្រួល​ដែរ។ បើ​យើង​មាន​កន្លែង​គេង​មាន​របៀប​ រាង​កាយ​យើង​ក៏​មាន​សុខភាព​ល្អ​ រួម​តាំង​ការ​រក្សា​ទម្ងន់​ផង​ដែរ។​

៥. មិន​ដែល​ថ្លឹង​ទម្ងន់​សោះ៖ ​​ជឿ​ទេ​ថា​ការ​ថ្លឹង​ទម្ងន់​ជា​ប្រចាំ​នឹង​ជំរុញ​យើង​​ឲ្យ​រក្សា​ទម្ងន់​បាន​ល្អ​ ​មិន​បណ្ដោយ​ខ្លួន​ផ្ដេសផ្ដាស។ គួរ​មាន​ទម្លាប់​ថ្លឹង​ទម្ងន់​នៅ​ពេល​ព្រឹក​​​ជា​ប្រចាំ​។​

៦. ញ៉ាំ​អាហារ​ពេល​ព្រឹក​តិច​ជ្រុល៖ អ្នក​គួរ​ញ៉ាំ​អាហារ​​​ឲ្យ​បាន​គ្រប់​គ្រាន់​នៅ​ពេល​ព្រឹក​ព្រោះ​វា​ជួយ​ឲ្យ​អ្នក​​ងាយ​ស្រួល​គ្រប់​គ្រង​ទម្លាប់​​នៅ​ពេល​បន្តបន្ទាប់​​មិន​ឲ្យ​ញ៉ាំ​ច្រើន​ជ្រុល៕

អត្ថបទ៖ Chhai Yarith