ពេល​ដែល​មាន​ស្នេហា​ស្រី​ៗ​គួរ​តែ​ចៀស​វាង​រឿង​ ៧ យ៉ាង​នេះ

  • 2017-04-20 04:07:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រឿង​ខ្លះ​ស្នេហា​មិន​ត្រូវ​ការ​ និង​មិន​ចង់​ឲ្យ​អ្នក​ធ្វើ​នោះ​ទេ​ ដូច្នេះ​អ្នក​គួរ​តែ​យល់​ឲ្យ​ចៀសវាង​ពី​វា​ដើម្បី​កុំ​ឲ្យ​មាន​ការ​ប្រេះឆា​គ្នា។ រឿង​ទាំង​នេះ​​ជា​រឿង​ដែល​អ្នក​គួរតែ​ចៀសវាង​ និង​បញ្ឈប់​ក្នុង​ស្នេហា៖

១. ការ​សង្ស័យ​ ៖ ទំនាក់ទំនង​ល្អ​មួយ​គឺ​មាន​ទំនុក​ចិត្ត​ឲ្យ​គ្នា ដូច្នេះ​អ្នក​គួរ​តែ​កុំ​គិត​សង្ស័យ​គាត់​ពី​នេះ​ពី​នោះ​គ្រប់​ពេល​អី​ ព្រោះ​គ្មាន​អ្នក​ណា​សប្បាយ​ចិត្ត​ពេល​ដែល​មនុស្ស​ខ្លួន​ឯង​ស្រឡាញ់​មិន​ជឿ​ខ្លួន​នោះ​ទេ។

២. ការ​ប្រៀប​ធៀប ៖ អ្នក​មិន​គួរ​ប្រៀបធៀប​គាត់​ទៅ​អ្នក​ផ្សេង​ទៀត​​ឡើយ​ជា​ពិសេស​គឺ​អតីត​សង្សារ​របស់​អ្នក។ អ្នក​គួរ​តែ​ទទួល​យក​ និង ស្រឡាញ់​អ្វី​ដែល​គាត់​មាន មិន​មែន​យក​គាត់​មក​ប្រៀបធៀប​គ្នា​នោះ​ទេ។

៣. ប្រកាន់​គំនិត​តែ​ឯង​ ៖ ពេល​ខ្លះ​អ្នក​មិន​គួរ​ប្រកាន់​យក​គំនិត​របស់​ខ្លួន​គ្រប់​ពេល​នោះ​ទេ អ្នក​គួរ​តែ​ចេះ​ទទួល​យក​គំនិត​ពី​គាត់​ខ្លះ​ និង​ពិភាក្សា​គ្នា​ទៅវិញ​ទៅ​មក។ អ្នក​មិន​ត្រូវ​គិត​ថា​គំនិត​អ្នក​ផ្សេង​មិន​ដល់​អ្នក​នោះ​ទេ​។

៤. ធ្វើ​តាម​ចិត្ត​ខឹង ៖ អ្នក​គួរ​តែ​ដឹង​ហើយ​ថា​ពេល​ដែល​ខឹង​អ្វី​ក៏​ចេះ​តែ​ទៅ​ដែរ​ គ្មាន​គិត​បាន​វែង​ឆ្ងាយ​នោះ​ទេ​ ដូច្នេះ​អ្នក​មិន​ត្រូវ​យក​កំហឹង​មក​ដាក់​មុខ​ ហើយ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​នោះ​ទេ។

៥. ការ​កុហក ៖ ការ​កុហក​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​យើង​រីករាយ​ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​គ្មាន​អ្នក​ណា​ចង់​ស្ដាប់​ពាក្យ​កុហក​ចេញ​ពី​មាត់​មនុស្ស​ខ្លួន​ឯង​ស្រឡាញ់​នោះ​ទេ​ ដូច្នេះ​អ្នក​គួរ​តែ​ចៀស​ពី​ការ​និយាយ​មិន​ពិត ជា​ពិសេស​រឿង​សង្សារ​ចាស់ ឬ​ក៏​អ្នក​ព្យាយាម​ទាក់ទង​អ្នក​ណា​ម្នាក់​ទៀត។

៦. យក​គាត់​សម្រាប់​តម្រូវ​ការ​អ្នក ៖ អ្នក​មិន​គួរ​ចាត់​ទុក​គាត់​ជា​អ្នក​ផ្គត់ផ្គង់​តម្រូវ​ការ​របស់​អ្នក​នោះ​ទេ​ បើ​អ្នក​ស្រឡាញ់​គាត់​ដោយ​សារ​តែ​ចង់​បាន​ប្រយោជន៍​ពី​គាត់​នោះ​អ្នក​គួរ​តែ​បញ្ឈប់​ទៅ។]

៧. ទុក​ស្នេហា​ជា​​ game មួយ ៖ ស្នេហា​មិន​មែន game ដែល​អ្នក​ត្រូវ​យក​មក​លេងសើច​នោះ​ទេ​ ដូច្នេះ​បើ​អ្នក​គ្រាន់​តែ​ទុក​ស្នេហា​ជា​ការ​សប្បាយ​ ការ​ប្រកួត​ប្រជែង​ អ្នក​គួរ​តែ​បោះចោល​ស្នេហា​នោះ​ទេ​ព្រោះ​វា​គ្មាន​បាន​ការ​នោះ​ទេ។

អ្វី​ដែល​ល្អ​ ដែល​ត្រូវ​សឹម​ធ្វើ​ បើ​ខុស​ ហើយ​មិន​ល្អ​គួរ​តែ​បោះ​ចោល៕

ប្រភព៖ Womenosophy

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម