អាវ​ទ្រនាប់ ៩ ប្រភេទ​ជា​តម្រូវ​ការ​ចាំបាច់ ហើយ​ស្ត្រី​គ្រប់​រូប​គួរតែ​ដឹង​ពី​ការ​​ប្រើប្រាស់​ផង​ដែរ!

  • 2017-01-04 02:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ស្រី គឺ​មាន​ភាព​ស្មុគស្មាញ​ណាស់។ ជាក់ស្ដែង​សូម្បី​តែ​អាវ​ទ្រនាប់​ក៏​មាន​ច្រើន​បែប​ច្រើន​ផែន​សម្រាប់​ពាក់​ទៀត។ ដូចនេះ​ស្រី​ៗ​គួរតែ​ស្វែង​យល់​ពី​ប្រភេទ​អាវ​ទ្រនាប់ ៩ បែប​នេះ៖

១.អាវទ្រនាប់​ដឺមី/Demi

អាវ​ទ្រនាប់​នេះ​គឺ​ដើម្បី​តែ​បង្កើន​ភាព​ស៊ិចស៊ី ដើម្បី​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភេទ​ផ្ទុយ​គ្នា។ អាវទ្រនាប់​ដឺមី ពាក់​បាន​ត្រឹម​ពាក់កណ្ដាល​សុដន់​ប៉ុណ្ណោះ។ វា​ធ្វើ​ឡើង​សម្រាប់​ស្លៀក​ជាមួយ​រ៉ូប។

២.អាវទ្រនាប់​ Cupless ឬ Shelf

អាវ Cupless ឬ Shelf ស្រដៀង​គ្នា​ទៅ​នឹង​អាវ​ស្បៃ​ពាក់​កណ្ដាល​សុដន់​ដែរ។ វា​ញែក​ដោះ​ចេញ​ជា​ពីរ​ដាច់​ពី​គ្នា និង​គ្របដណ្ដប់​តិចតួច​បំផុត​។ អាវ​ប្រភេទ​ នេះ​ត្រូវ​បាន​ពាក់​ជា​ធម្មតា​ និង​បង្ហាញ​ពី​រូបរាង​សិចស៊ី​នៃ​ដើម​ទ្រូង​។ ម្យ៉ាង​វិញ​ទៀត​អ្នក​ដែល​មាន​ដើម​ទ្រូង​ធំ​ៗ​ស្រាប់​ទើប​ពាក់​អាវ​នេះ​មើល​ទៅ​ស្អាត។

៣.ប្រភេទ​អាវ Multiway

អាវ​ទ្រនាប់​នេះ​អាច​ពាក់​ក្នុង​កម្ម​វិធី​ផ្សេង​ដោយ​គ្រាន់តែ​ផ្លាស់ប្ដូរ​ខ្សែ។ អាវ​ទ្រនាប់​នេះ​មាន​ភាព​បត់បែន​បាន​ច្រើន និង​ប្រើ​បាន​សម្រាប់​ទាំង​អ្នក​មាន​ដើម​ទ្រូង​តូច ធំ ហើយ​ក៏​ជា​ជម្រើស​ ល្អ​ផង​ដែរ។

៤.ប្រភេទ​អាវកិបនៅ​ខាង​មុខ

អាវ​ទ្រនាប់​នេះ​មាន​ឡេវ​កិប​នៅ​ខាង​មុខ​ ហើយ​អាច​ជួយ​លើក​សុដន់​ឲ្យ​ពើង​ណែន​ដោយមិន​ចាំបាច់​មាន​អេ​ប៉ុង​កល់។

៥.អាវ​ទ្រនាប់​រឹប​រាង

អាវ​ប្រភេទ​នេះ​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ ព្រោះ​វា​មិន​ត្រឹមតែ​ស៊ិចស៊ី​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​រឹប​រាង​ឲ្យ​ឃើញ​ស្វែល​ទៀត​ផង។ ពី​មុន​គេ​ប្រើ​សម្រាប់​កូន​ក្រមុំ​ថ្ងៃ​រៀប​ការ តែ​ឥឡូវ​អ្នក​ដែល​មាន​រូបរាង​ធាត់ក្បាល​ពោះ​តិច​ៗ ​ហើយ​​ចង់​បិទបាំង​អាច​ជ្រើស​រើស​អាវ​នេះ​បាន។

៦.អាវ​​ទ្រនាប់​កល់​តិច

នេះ​គឺ​ជា​អាវ​ទ្រនាប់​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​ឆើតឆាយ ឬ​ភាព​សិចស៊ី​ព្រោះ​វា​មិន​សូវ​ជួយ​លើក​សុដន់​ឲ្យ​ឃើញ​ធំ​ឡើយ។ តែ​ចំណុច​ពិសេស​មួយ​វា​ជួយ​គ្របដណ្ដប់​សុដន់​បាន​ពេញ​លេញ​ល្អ។ មួយ​វិញ​ទៀត​អាវ​ទ្រនាប់​នេះ​ទន់ ហើយ​គ្មាន​ឆ្អឹង​ដែក​នៅ​ពី​ក្រោម។

៧.ប្រភេទ​អាវ​ធំ

អាវ​ទ្រនាប់​នេះ​មាន​ភាព​អស្ចារ្យ​ណាស់​ចំពោះ​អ្នក​មាន​សុដន់​ធំ​ខ្លាំង ហើយ​វា​ធ្វើ​ឲ្យ​មើល​ទៅ​តូច​ជាង​ពេល​ពាក់​អាវ​ផ្សេង ព្រោះ​មាន​ទំហំ​ធំ និង​អាច​បិទបាំង​សុដន់​បាន​ទាំង​អស់។ ភាគច្រើន​អ្នក​ពាក់​អាវ​នេះ​ជា​មនុស្ស​ធាត់​ខ្លាំង។ តែ​ប្រភេទ​អាវ Minimizer ក៏​មាន​សម្រាប់​កីឡា​ដែរ ដើម្បី​កុំឲ្យ​ពេល​យើង​ធ្វើ​ចលនា សុដន់​មាន​ចលនា​តាម​រាង​កាយ។

៨.អាវ​​ទ្រនាប់​កល់ខ្លាំង

អាវ​នេះ​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់​សម្រាប់​យុវតី​សម័យ​ថ្មី ព្រោះ​មាន​ប៉ុង​កល់​ខ្លាំង​អាច​លើក​សុដន់​ឲ្យ​មើល​ទៅ​ធំ តឹង​ណែន​ល្អ។

៩.អាវ​អត់​ដៃ និង​ខ្សែ

អាវ​ប្រភេទ​សម្រាប់​ពាក់​ជាមួយ​រ៉ូប​សិចស៊ី​វាល​ក​វាល​ខ្នង និង​ជួយ​ឲ្យ​ទ្រូង​ពើង​ស្អាត។ ត្បិត​​គ្មាន​ដៃ និង​ខ្សែ​តែ​វា​មាន​ភាព​ស្អិត​អាច​ជួយ​ឲ្យ​​ជាប់នៅ​ទ្រូង​បាន ដោយ​គ្រាន់តែ​យើង​ទាញ​ខ្សែ​នៅ​ពី​មុខ​ជា​ការ​ស្រេច។

រូបតំណាង

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម