របស់ ៥ យ៉ាងក្នុងផ្ទះ គួរជូតសម្អាតជាប្រចាំ ព្រោះជាបណ្ដុំនៃមេរោគ
- 2020-04-14 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់ ៥ យ៉ាងក្នុងផ្ទះ គួរជូតសម្អាតជាប្រចាំ ព្រោះជាបណ្ដុំនៃមេរោគ
ក្រោយពីមានការផ្ទុះឡើងនូវវត្តមាននៃ Covid-19 មនុស្សម្នាក់ៗមានការយល់ដឹងច្រើនជាងមុនពីការរស់នៅស្អាត និងអនាម័យ។ គ្រប់គ្នាសុទ្ធតែធ្លាប់ឮពីអត្ថប្រយោជន៍នៃការលាងដៃហើយ ហើយក៏បានអនុវត្តបានច្រើនដែរ។ យ៉ាងណាមិញ មានរបស់របរប្រើប្រាស់ខ្លះ ដែលអ្នកឧស្សាហ៍យកដៃប៉ះ ហើយ មិនបានចាប់អារម្មណ៍ថាអាចជាប្រភពនៃមេរោគ។ ដូច្នេះ ៥ យ៉ាងខាងក្រោមជា កន្លែង និង របស់ដែលអ្នកចាប់ផ្ដើមសម្អាតជាប្រចាំ ដើម្បីទទួលបានផាសុកភាពយ៉ាងពិតប្រាកដ៖
១. ទូរស័ព្ទដៃ
ម្នាក់ៗតែងកាន់ទូរស័ព្ទជាប់ជារៀងរាល់ថ្ងៃ ដោយមិនបានដឹងថាផ្ទៃទូរស័ព្ទរបស់អ្នកបានប៉ះពាល់ទៅនឹងអ្វីខ្លះ ជាពិសេសពេលអ្នកដាក់វាចោលនៅកន្លែងណាមួយ ដែលធ្វើឲ្យមេរោគងាយទំលើជាទីបំផុត។
២. កុំព្យូទ័រ
ជាប្រចាំ អ្នកតែងប្រើម្រាមដៃវ៉ៃទៅលើក្ដារអក្សរ(Keyboard) ដែលអាចផ្ទេរមេរោគពីដៃទៅកាន់ផ្ទៃរបស់ក្តារអក្សរ ឬ ផ្ទៃកុំព្យូទ័រដោយមិនដឹងខ្លួន។ ហេតុដូចនេះ អ្នកគប្បីជូតសម្អាតជុំវិញផ្ទៃកុំព្យូទ័រទាំងមូលជាការប្រសើរ។
៣. ផ្ទៃតុ
កុំភ្លេចឲ្យសោះក្នុងការជូតសម្អាតផ្នែកខាងលើនៃកន្លែងដែលត្រូវបានប៉៉ះពាល់ជាប្រចាំដូចជា តុបាយ តុធ្វើការ ធ្នើរក្នុងបន្ទប់ទឹក ផ្ទះបាយ និង ផ្ទៃតុនានាដែលអ្នកប្រើប្រាស់ជាញឹកញាប់។
៤. កាតាប និង កាបូប
របស់ដែលអ្នកយកតាមពេលអ្នកចេញក្រៅជារៀងរាល់ដងរួមមាន កាបូប និង កាតាប។ ជាពិសេស អ្នកតែងយកដៃកាន់ផ្ទៃនៃកាតាប ឬកាបូប ដោយមិនបានដឹងថា មេរោគអាចតោងជាប់សាច់កំណាត់ឬ ស្បែកកាបូបនោះបានយូរដល់កម្រិតណា។
៥. តេឡេបញ្ជា
ប្រភេទតេឡេបញ្ជាដែលអ្នកចុចរាល់ថ្ងៃដូចជា តេឡេម៉ាសុីនត្រជាក់ និង ទូរទស្សន៍ជាដើមក៏អាចជាប្រភពនៃមេរោគ និង បាក់តេរីដែរ បើមិនបានសម្អាតឲ្យបានល្អ និង ញឹកញាប់។ យកល្អគឺត្រូវលាងដៃឲ្យបានស្អាតមុនប្រើប្រាស់វា និង ត្រូវជូតសម្អាតវាជាប្រចាំតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសពីមេរោគនានាដែលទំជាប់៕
ចុចអានបន្ត៖ អាហារបំប៉ន១០មុខ ជួយទប់ស្កាត់ភាពចាស់និងស្នាមជ្រីវជ្រួញ នារីគួរទទួលទាន