អាហារបំប៉ន១០មុខ ជួយទប់ស្កាត់ភាពចាស់និងស្នាមជ្រីវជ្រួញ នារីគួរទទួលទាន
- 2020-04-13 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារបំប៉ន១០មុខ ជួយទប់ស្កាត់ភាពចាស់និងស្នាមជ្រីវជ្រួញ នារីគួរទទួលទាន
ជាការពិត គ្មាននរណាម្នាក់ចង់ចាស់ទៅតាមអាយុនោះទេ ជាពិសេសសម្រាប់នារីភេទ។ សម្ផស្សគឺជារឿងសំខាន់សម្រាប់មនុស្សស្រី។ ម្នាក់ៗតែងប្រាថ្នាចង់បាននូវរូបសម្រស់ស្រស់ស្អាត និង ក្មេងជាងវ័យ ដែលជាកត្តាជម្រុញឲ្យពួកគេមានភាពជឿជាក់លើខ្លួនឯង ក៏ដូចជាពោរពេញដោយទំនុកចិត្តផងដែរ។ ដូចេ្នះ កញ្ញាសុំចែករំលែកនូវអាហារ ១០មុខ ដែលនារីគួរមានក្នុងរបរអាហារប្រចាំថ្ងៃ ដើម្បីរក្សាភាពក្មេងជាងវ័យ៖
**១. ផ្លែបឺរ៖** មិនត្រឹមតែឆ្ងាញ់ ផ្លែបឺរជាប្រភេទផ្លែឈើ ដែលមានតួនាទីជួយរក្សាស្បែកមុខ និង ដងខ្លួនឲ្យតឹងណែន ការពារស្នាមជ្រីវជ្រួញ ព្រមទាំងជួយរាងកាយនៅរឹងមាំ និង សុខភាពល្អទៀតផង។
២. គ្រាប់វាល់ណឺត (Walnuts)៖ គ្រាប់វាល់ណឺត ជាប្រភេទអាហារសម្រន់ដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន និង អូម៉េហ្គា ៣ ដែលជំនួយដល់សុខភាព និង ស្បែក។ អ្នកអាចញ៉ាំគ្រាប់វាល់ណឺត ១ ថ្ងៃ១ ក្ដាប់ ដើម្បីឃើញពីប្រសិទ្ធភាពរបស់វា។
៣. បន្លែ៖ ថ្វីដ្បិតតែ គុណប្រយោជន៍របស់វាមិនផ្ដោតទៅលើភាពជ្រីវជ្រួញតែ១មុខ តែវាជាប្រភពនៃសារធាតុចិញ្ចឹម និង សារធាតុប្រឆាំងអុកស៊ីតកម្ម សម្រាប់រាងកាយទាំងមូលតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ វាជួយឲ្យអ្នកមានសុខភាពមាំមួន និង រស់នៅបានយូរអង្វែងទៀតផង។
៤. ទឹក៖ រាងកាយរបស់យើងម្នាក់ៗត្រូវការជាតិទឹកដើម្បីប្រឆាំងទៅនឹងភាពចាស់ និងការចុះអន់ខ្សោយ។ ទឹកមានតួនាទីជួយបណ្ដេញជាតិពុលចេញពីរាងកាយ ផ្ដល់សំណើមដល់រាងកាយនិងស្បែក និង ជួយការពារភាពស្ងួតនៃស្បែកដែលងាយបង្កជាស្នាមជ្រីវជ្រួញ។
៥. សូកូឡា៖ សូកូឡាមានសារធាតុប្រឆាំងនឹងភាពចាស់នៃរាងកាយ ព្រមទាំងជួយដល់សុខភាពបេះដូងឲ្យមានដំណើរការល្អ និង រឹងមាំ។
៦. ផ្លៃបឺរី៖ ប្រភេទផ្លែបឺរី ដែលរួមមាន ស្រ្តូបឺរី ប្លូបឺរី ប្លេកបឺរី ជាប្រភេទផ្លែឈើដែលសម្បូរទៅដោយវីតាមីន គ្មានជាតិផ្អែមខ្លាំង និង មានសារធាតុប្រឆាំងអុកស៊ីតកម្មជំនួយដល់សុខភាពរាងកាយទាំងមូល។
៧. ស្រាក្រហម៖ យោងតាមការស្រាវជ្រាវ ការពិសារស្រាក្រហមជាប្រចាំ ពី១កែវទៅ ២កែវអាចជួយផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដែលក្នុងនោះរួមមានទប់ស្កាត់នូវភាពចាស់ជាងវ័យដែលអាចបង្កជាស្នាមជ្រីវជ្រួញនៅលើស្បែក និងដងខ្លួនផងដែរ។
៨. តែបៃតង៖ តែបៃតងជាប្រភេទតែតាំងពីសម័យបុរាណដែលមានតួនាទីបំប៉នផ្នែកសុខភាព និង អាយុកាលនៃរាងកាយ។ ការផឹកតែជាបៃតងជាប្រចាំត្រូវបានគេជឿថាមានអត្ថប្រយោជន៍ច្រើន ថែមទាំងជាពិសេសជួយឲ្យអ្នករស់នៅបានយូរអង្វែងទៀតផង។
៩. ផ្លែត្រសក់ស្រូវ ឬ ផ្លែឪឡឹក៖ ផ្លែត្រសក់ស្រូវ មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ វាថែមទាំងជាប្រភពនៃវីតាមីនជាច្រើនប្រភេទ ដែលជួយបង្អង់ភាពចាស់ផងដែរ។ គួរបញ្ជាក់ថា ឪឡឹកក៏ផ្ដល់នូវអត្ថប្រយោជន៍ ស្រដៀងទៅនឹងផ្លែត្រសក់ស្រូវដែរ ខុសត្រង់រសជាតិប៉ុណ្ណោះ។ ដូចេ្នះអ្នកអាចជ្រើសរើសមួយមុខណាក្នុងរបបអាហារអ្នកក៏បាន តាមចំណង់ចំណូលចិត្ត។
១០. គ្រាប់សណ្ដែក៖ គ្រាប់សណ្ដែកជាប្រភេទអាហារសម្រន់បំប៉នដែលគ្មានជាតិខ្លាញ់ ហើយ ផ្ដល់នូវជាតិប្រូតេអ៊ីន និង សារធាតុប្រឆាំងអុកស៊ីតកម្មដល់រាងកាយ។ គ្រាប់សណ្ដែកជួយទប់ស្កាត់ភាពចាស់ និង ជំនួយដល់សុខភាពទូទៅ ហើយអ្នកបន្ថែមវាក្នុងរបរអាហាររយៈពេលមួយអាទិត្យម្តងគឺគ្រប់គ្រាន់ហើយ៕
ចុចអានបន្ត៖ ត្រូវម៉ាច់មិនខាន! ផ្លែឈើ៧មុខ សម្បូរវីតាមីន C ខ្ពស់ ជួយសុខភាពនិងប្រព័ន្ធការពារមាំមួន