នៅ​ផ្ទះ​អត់​ការងារ​ធ្វើអផ្សុកពេក ស្រី​ៗ​យក​ខ្នើយ​មក​ធ្វើ​រ៉ូប​ស្លៀក ស្មាន​តែ​អត់ស្អាត តែ​ស្អាត​ប្លែក

  • 2020-04-13 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​រង​ឥទ្ធិពល​នៃ​វីរុស​ Covid 19 ហើយ​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជា​ច្រើន​ថ្ងៃ​ គ្មាន​អ្វី​ធ្វើ​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញស​ង្គម បាន​បង្កើត challenge មួយ​ដែល​ក្នុង​នោះ​តម្រូវ​ឲ្យ​យក​ខ្នើយ​មក​ច្នៃ​ជា​រ៉ូប។

នៅ​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​ជា​ច្រើន​កំពុង​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្លួន​ស្នាក់​នៅ​ក្នុង​ផ្ទះ ដើម្បី​ចៀស​វាង​ការ​ឆ្លង​មេរោគ Covid 19 នោះ ដោយ​សារ​តែ​មិន​មាន​អ្វី​ធ្វើ​ច្រើន​ថ្ងៃ ក៏​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​សកម្មភាព​ថ្មី​ដើម្បី​បន្លប់​ភាព​អផ្សុក។

សកម្មភាព​ថ្មី​បំផុត ដែល​អ្នក​បណ្ដាញស​ង្គម​បង្កើត​ឡើង​នោះ​គឺ Pillow Challenge ដែល​តម្រូវ​ឲ្យ​អ្នក​ចូល​រួម​លេង​ហ្គេម​នេះ យក​ខ្នើយ​គេង មក​កែ​ខៃ​ទៅ​ជា​រ៉ូប​សម្រាប់​ស្លៀក។ ចូល​រួម​លេង​ល្បែង​នេះ គេ​សង្កត​ឃើញ​អ្នក​លេង​បង្ហាញ​ពី​ភាព​ច្នៃ​ប្រឌិត​គួរ​ឲ្យ​សរសើរ។ ដោយ​ពួក​គេ​គ្រាន់​តែ​គួប​ផ្សំ​បន្ថែម​ជាមួយ​ខ្សែ​ក្រវ៉ាត់ បាន​ធ្វើ​ឲ្យ​ខ្នើយ​ទាំង​នេះ​ក្លាយ​ទៅ​ជា​រ៉ូប​យ៉ាង​ស្រស់​ស្អាត និង​សិចស៊ី៕

អានបន្ត៖ ​នៅផ្ទះក៏ត្រូវតែស្អាត ជាមួយនឹងស្ទីលបួងសក់ទាំងនេះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម