១០ នាទីសម្រាប់អ្នកខ្ជិល ហាត់ប្រាណពេលក្រោកពីគេងយករាងស្អាតយ៉ាងស្រួល

  • 2020-04-08 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្វើការផង រៀនផង អ្នកប្រហែលជាមិនមានពេលទំនេរច្រើនសម្រាប់ហាត់ប្រាណទេ។ សមនឹង​ស្ថាន​ភាព​ពេល​នេះ ក្លឹបហាត់ប្រាណតូចធំត្រូវបានផ្អាកដំណើរការមួយរយៈទៀតផង អ្នករឹតតែ​មិនសូវ​មាន​ពេលហាត់ប្រាណ។ ដូ​ច្នោះ ងាកមកចាប់អារម្មណ៍ពីលំហាត់ប្រាណងាយៗសម្រាប់អ្នកខ្ជិលអាចហាត់នៅលើគ្រែបានយ៉ាងស្រួល។ តោះ​មកដឹងពីក្បាច់អស់ទាំងនោះទាំងអស់គ្នា៖

ក្បាច់ទី១៖ ធាក់កង់លើអាកាស (១៥ដង)

មិត្តនារីមួយចំនួនប្រហែលជាមិនបានចាប់អារម្មណ៍ពីលំហាត់ប្រាណងាយដែលអ្នកអាចហាត់ប្រាណនៅលើ គ្រែ​ទេ​មើលទៅ។ មិនថាអ្នកភ្ញាក់ពីគេង ឬ ក្រោកពីគេងពេលព្រលឹម អ្នកអាចហាត់​ក្បាច់ទី​១គឺ​ក្បាច់​ធាក់កង់​លើ​អាកាសបានដោយធ្វើសកម្មភាពដូចអ្នកជិះកង់ធម្មតាអញ្ចឹង។

ក្បាច់ទី២៖ ជើងកន្ត្រៃហោះ (១៥ដង)

សម្រាប់ក្បាច់ទី២ នេះជាក្បាច់ជើងកន្ត្រៃហោះវាជួយក្បាលពោះរបស់អ្នកតឹងណែននៅពេលអ្នក​ទម្រេតខ្លួន​លើ​គ្រែ​ហើយអ្នកត្រូវបន្តផ្លាស់ប្តូរចលនាជើងទៅមកដូចកន្ត្រៃអញ្ចឹង។

ក្បាច់ទី៣៖ ប៉ះជើងសងខាង (២០ដង)

ចំពោះក្បាច់ទី៣នេះ អ្នកត្រូវដេកលើគ្រែ បន្ទាប់មកទៀតត្រូវបញ្ឍរជង្គង់ទាំងពីរ ហើយយក​ដៃទៅប៉ះ​កែងជើង​ខាង​ស្តំានិងឆ្វេងឲ្យបានគ្រប់ចំនួន ២០ដង។ អ្នកត្រូវរក្សាលំនឹងខ្លួនក៏ដូចជាក្បាលពោះ​ឲ្យនឹងដើម្បីទទួល​​បាន​ប្រសិទ្ធ​ភាព។

អ្នកអង្គុយមើលរឿងភាគយូរៗអំឡុងពេលធ្វើការពីផ្ទះ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺទាំងនេះ

ក្បាច់ទី៤៖ ស្ពានត្រគាក (២០ដង)

ក្បាច់ទី៤នេះ អ្នកត្រូវផ្តេកខ្លួនដូចក្បាច់ដទៃទៀតដែរ តែអ្នកត្រូវលើកជង្គង់បញ្ឍរនិងស្រម៉ៃថាមានអ្វីមួយ​នៅ​ក្រោម​ត្រគាកអ្នក។ អ្នកត្រូវលើកត្រគាកអ្នកឲ្យផុតពីពូកចុះឡើងៗឲ្យបាន ២០ដង។ ការធ្វើបែបនេះ​នឹងជួយ​អ្នក​ឲ្យរាងរបស់អ្នកស្រឡូននិងរឹងមំា។

ក្បាច់ទី៥៖ superman ហោះឡើងលើ (២០ដង)

ក្បាច់ចុងក្រោយគឺក្បាច់វីរបុរសហោះឡើងលើ។ អ្នកត្រូវដាក់ដៃនិងជើងសងខាងត្រដាងឡើងលើ ត្រូវប្រយ័ត្ន​កុំ​ឲ្យ​ស្មា​និងក្បាលរបស់អ្នកឱនចុះក្រោម៕

រូបភាព៖ Little Red Book

ចុចអានបន្ត៖

ធ្លាប់ដាំបាយខ្ទិះដូងអត់? តោះ! សាកធ្វើវិធីងាយៗនេះទាំងអស់គ្នា

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម