ធ្លាប់ដាំបាយខ្ទិះដូងអត់? តោះ! សាកធ្វើវិធីងាយៗនេះទាំងអស់គ្នា

  • 2020-04-07 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក​អ្នក​ដែល​កំពុង​អាន​ ជាពិសេស​ស្ត្រី​មេផ្ទះ​មួយ​ចំនួន​ ប្រហែល​មិន​ធ្លាប់​សាក​វិធី​ដាំ​បាយ​ ដោយ​លាយ​ជាមួយ​ខ្ទិះ​ដូង​​នោះ​ទេ​ ហើយ​ថ្ងៃ​នេះ​ Kanha សូម​ណែនាំ​អ្នក​ទាំង​អស់​គ្នា​​ប្ដូរ​រសជាតិ​បាយ​ដែល​ញ៉ាំ​រាល់​ថ្ងៃ​មក​តាម​វិធី​ងាយ​ៗ​ ​ដូច​ខាង​ក្រោម​នេះ​៖​

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

គ្រឿង​ផ្សំ៖​​​

អង្ករ​ផ្កាម្លិះ​១ ​កំប៉ុង​

ទឹក ​៣/៤ កំប៉ុង

ខ្ទិះដូង ១/២ ​កំប៉ុង

ស្ករស​ ១,៥ ស្លាប​ព្រា​បាយ

​អំបិល ១ ​ស្លាបព្រា​បាយ

វិធី​ធ្វើ​៖

  • ដាក់​ទឹក ខ្ទិះដូង​ ស្ករស និង​អំបិល​ចូល​ក្នុង​ឆ្នាំង​ចម្អិន​ (ឆ្នាំង​អគ្គិសនី)​ កូរ​វា​ឲ្យ​សព្វ​ ហើយ​ដាក់​ដាំ​ រហូត​ដល់​ពុះ។
  • លាង​អង្ករ​ជាមួយ​ទឹក​ (មិនមែន​ទឹក​ក្ដៅ)​ ច្របាច់​លាង​ឲ្យ​ស្អាត​ ហើយ​ចម្រុះ​ទឹក​ឲ្យ​ស្ងួត​ពី​អង្ករ​ដូច​យើង​លាង​រាល់​ដង។
  • ទឹក​ខ្ទិះ​ដូង​ពុះ​ ហើយ​ដាក់​អង្ករ​លាង​រួច​នោះ​ចូល​ កូរ​វា​ឲ្យ​សព្វ​ (​ប្រយ័ត្ន​កុំឲ្យ​រលាក​ដៃ​) ហើយ​ដាក់​ដាំ​វា​ម្ដង​ទៀត​។
  • នៅ​ពេល​បាយ​ឆ្អិន​ សូម​កុំ​ទាន់​បើក​គម្រប​​ ដោយ​ទុក​វា​ចោល​ប្រមាណ ១០នាទី​ (​ធ្វើ​ដូចនេះ​ ទើប​បាយ​ស្រុះ​ទឹក​បាន​ល្អ​) ហើយ​អាច​ទទួល​ទាន​នូវ​រសជាតិ​ថ្មី​ប្លែក​នេះ​ដោយ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​។

សូមទស្សនាវីដេអូលម្អិត៖

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

ប្រភព៖ Hot Thai Chicken ប្រែ​សម្រួល៖ ស៊ិន សាវ៉េត