ត្រូវម៉ាច់មិនខាន! ផ្លែឈើ៧មុខ សម្បូរវីតាមីន C ខ្ពស់ ជួយសុខភាពនិងប្រព័ន្ធការពារមាំមួន
- 2020-04-03 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវម៉ាច់មិនខាន! ផ្លែឈើ៧មុខ សម្បូរវីតាមីន C ខ្ពស់ ជួយសុខភាពនិងប្រព័ន្ធការពារមាំមួន
អំឡុងពេលដែលអាកាសធាតុងាយនឹងធ្វើឲ្យមនុស្សកើតជំងឺផ្ដាសាយ វិធីល្អគួរជ្រើសរើសអាហារដែលសម្បូរវីតាមីន C ខ្ពស់។ ទទួលទានវីតាមីន C យ៉ាងហោច ៦០ mg ក្នុងមួយថ្ងៃគឺគ្រប់គ្រាន់សម្រាប់មនុស្សមានសុខភាពធម្មតាត្រូវការ។ ប៉ុន្តែបើអ្នកទទួលទានវីតាមីន C ១០០០ mg ក្នុងមួយថ្ងៃវិញ វានឹងជួយបន្សាំប្រព័ន្ធភាពស៊ាំព្រមទាំងជួយឲ្យស្បែកស្អាត។
ដូច្នេះកញ្ញា សូមណែនាំអ្នកនូវអាហារផ្ទុកវីតាមីន C ខ្ពស់ ដែលមិនពិបាករកក្នុងស្រុកខ្មែរយើងដូចជា៖
១. ផ្លែកន្ទួត
ផ្លែឈើរសជាតិជួរនេះ ផ្ទុកវីតាមីន C ប្រមាណ ២៧៦ mg ដូច្នេះបើអ្នកញ៉ាំផ្លែកន្ទួត ១ កូនកែវរាល់ថ្ងៃនឹងទទួលបានវីតាមីន C គ្រប់គ្រាន់មិនខាន។ បន្ថែមពីនេះ វីតាមីន C ក្នុងផ្លែកន្ទួតមិនងាយបាត់បង់នោះទេ បើសិនអ្នកទុកដាក់នៅកន្លែងស្ងួត ឬទុកក្នុងទូទឹកកក។
២. ផ្លែត្របែក
ក្នុង ១៦៥ក្រាមរបស់ផ្លែឈើនេះ មានផ្ទុកវីតាមីន C ចំនួន ៣៧៧ mg ដែលច្រើនជាងផ្លែក្រូចដល់ទៅ៥ដង។ ចង់ទទួលបានវីតាមីនបរិបូរណ៍គួរកុំចិតសម្បកវាចោលអី។
៣. គីវី
ផ្លែគីវី ១០០ ក្រាម មាន ១០៥ mg នៃវីតាមីន C ។ ប្រសិនអ្នកញ៉ាំចំនួន២ផ្លែរាល់ថ្ងៃ វាកាន់តែជួយឲ្យប្រព័ន្ធភាពស៊ាំអ្នកធន់ល្អ ព្រមទាំងការពារមិនឲ្យមានជំងឺផ្ដាសាយ និងជួសជុលកោសិកាផងដែរ។
៤. ផ្លែគូលែន
រសជាតិដ៏ឆ្ងាញ់របស់ផ្លែឈើមួយមុខនេះ ពិតជាធ្វើឲ្យអ្នកទទួលទានជាប់ចិត្តមិនខាន។ ទន្ទឹមនឹងនេះ ក្នុង១០០ក្រាម វាផ្ទុក ៧១.៥ mg នៃវីតាមីន C ដែលមានប្រសិទ្ធភាពសម្រាប់ទប់ស្កាត់ជំងឺផ្ដាសាយបាន។ បន្ថែមពីនេះ ផ្លែគូលែនជួយបំបាត់អាការៈឈឺក បាត់តឹងច្រមុះ និងឈឺខ្លួនផងដែរ។
៥. ផ្លែល្ហុង
ផ្លែឈើមានពណ៌ឆើតឆាយនេះ ក្នុង១០០ក្រាមរបស់វា ផ្ទុកវីតាមីន C ចំនួន ៦២ mg ដែលល្អសម្រាប់ការពារប្រព័ន្ធភាពស៊ាំ។
៦. ស្រ្តបឺរី
មិនថាកុមារ ឬមនុស្សធំទេ តែងចូលចិត្តផ្លែឈើមួយមុខនេះ ដោយសាររសជាតិដ៏ឆ្ងាញ់ពិសា។ វាជំនួយសុខភាពយ៉ាងខ្លាំងក្លា ដោយក្នុង១០០ក្រាមរបស់វា សម្បូរវីតាមីនដល់ទៅ ៦០ mg ។ អត្ថប្រយោជន៍នេះជួយការពារពីជំងឺផ្ដាសាយ វីរុសផ្សេងៗផងដែរ រួមទាំងជំនួយដល់កែវភ្នែក និងកាត់បន្ថយអត្រានៃការចុះខ្សោយកម្លាំងថែមទៀត។
៧. សាវម៉ាវ
ផ្លែឈើនេះក្នុង១០០ក្រាម ផ្ទុកវីតាមីន C ចំនួន៥៣mg ។ អត្ថប្រយោជន៍របស់វាជួយកម្ចាត់បាក់តេរី រារាំងការលូតលាស់របស់មេរោគថែមទៀត។ ប៉ុន្តែកុំបរិភោគច្រើនហួសពេកក្នុងរដូវក្ដៅ ព្រោះបណ្ដាលឲ្យរាគ និងហើមពោះបាន៕
អានបន្ត៖ ទម្លាប់ ៥ យ៉ាងគួរចៀសវាងអំឡុងពេលជំងឺកូវីដ១៩ បើមិនចង់ឲ្យប្រព័ន្ធសុំារបស់អ្នកអន់ខ្សោយ