សណ្ឋាគាររបស់ សាន់ឆាយ ធ្វើជាកន្លែងដាក់អ្នកសង្ស័យឆ្លង Covid 19 តែគិតលុយមួយថ្ងៃ ២០០ដុល្លារ
- 2020-03-30 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សណ្ឋាគាររបស់ សាន់ឆាយ ធ្វើជាកន្លែងដាក់អ្នកសង្ស័យឆ្លង Covid 19 តែគិតលុយមួយថ្ងៃ ២០០ដុល្លារ
សណ្ឋាគារលំដាប់ខ្ពស់របស់គ្រួសារតារាសម្ដែងស្រីល្បីឈ្មោះ Barbie Hsu ចាប់ផ្ដើមផ្ដល់សេវាកម្មដាក់មនុស្សដាច់ដោយឡែកដោយសង្ស័យមានផ្ទុកវីរុស Covid 19 ជាមួយនឹងថ្លៃសេវាខ្ពស់។
បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា ប្ដីប្រពន្ធកំពូលតារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu បានប្ដូរមួយផ្នែកនៃសណ្ឋាគារលំដាប់ខ្ពស់របស់ខ្លួន ទៅជាកន្លែងដាក់មនុស្សដាច់ដោយឡែក១៤ថ្ងៃ បើសង្ស័យមានផ្ទុកមេរោគ Covid 19។
ជាក់ស្ដែង សេវាកម្ម Covid 19 របស់ S Hotel នឹងផ្ដល់ជូនបន្ទប់លំដាប់ VIP ចំនួន១០០បន្ទប់ សម្រាប់ភ្ញៀវដែលចង់នៅដាច់ដោយឡែក ចាប់ពីថ្ងៃទី ២៧ ខែមីនា។ តម្លៃសេវាកម្មនេះគឺ២០០ដុល្លារក្នុងមួយថ្ងៃ ដោយរួមបញ្ចូលទាំងអាហារ៣ពេល។
មិនត្រឹមតែប៉ុណ្ណោះ ដើម្បីចៀសវាងការឆ្លងតគ្នា សណ្ឋាគារនេះនឹងប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់ដាច់ដោយឡែកគ្រប់បន្ទប់ និងគ្រប់សម្ភារៈដែលភ្ញៀវប្រើហើយនឹងត្រូវកម្ទេចទាំងអស់។ ក្នុងរយៈពេលកន្លងទៅ ជំនួញសណ្ឋាគាររបស់ សាន់ ឆាយមិនកាក់កបឡើយដោយសារជំងឺវាយលុក ដូចនេះ នាងសង្ឃឹមថាការប្រែសណ្ឋាគារទៅជាកន្លែងដាក់នៅដោយឡែកនេះ នឹងជួយលើកចំណូលឲ្យខ្លូន៕