អ្នក​គាំទ្រព្រួយ​បារម្ភ​ព្រោះ​កូន​ស្រី និង​អតីត​ស្វាមី Yang Mi រស់​ក្នុង​អគារ​ជាមួយ​អ្នក​ជំងឺ Covid 19

  • 2020-03-27 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទស្សនិកជន​ជា​ច្រើនបាន​សម្ដែង​ក្ដី​បារម្ភ​ជា​ខ្លាំង​នៅ​ពេល​ដឹង​ថា កូន​ស្រី​បង្កើត​របស់​កំពូល​តារា​សម្ដែងស្រី​ចិន Yang Mi កំពុង​ស្នាក់​នៅ​ខុនដូ​ជាមួយ​អ្នក​ផ្ទុក​មេរោគ Covid 19។

កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មីនា​មុន​នេះ បណ្ដាញ​ព័ត៌មាន OH របស់​ហុងកុង​បាន​ចុះ​ផ្សាយ​ថា អ្នក​ជំនួញ​ជនជាតិ​ឥណ្ឌា​ម្នាក់​ត្រូវ​បាន​តេស្ត​ឃើញ​ថាមាន​ផ្ទុក​មេរោគ Covid 19។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ បុរស​រូប​នេះ ស្នាក់​នៅ​អគារ​លំដាប់​ខ្ពស់​នៅ​កណ្ដាល​ទីក្រុង​ហុងកុង ដែល​ជា​លំនៅ​ដ្ឋាន​របស់​តារា​សម្ដែង​ប្រុស Harwick Lau ផង​ដែរ។ មិន​ត្រឹម​តែ​មាន​ប្រុសស្អាត​រូប​នេះ​ស្នាក់​នៅ​ទី​នេះ​ឡើយ ដោយ​កូន​ស្រី​របស់​លោក និងកំពូល​តារា​សម្ដែង​ស្រី Yang Mi ព្រម​ទាំង​គ្រួសារ​របស់​លោក​ទាំង​អស់​ក៏​ស្នាក់​នៅ​ទី​នេះ​ដែរ។

មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ក្ដីបារម្ភ​ថា កូន​ស្រី​របស់​តួ​រឿង ស្នេហាទេវតា​បីជាតិ នៅ​តូច ហើយ​ប្រព័ន្ធភាពស៊ាំ​នៅ​ខ្សោយ បើ​មាន​ឆ្លង​មែន​គឺ​ពិបាក​ខ្លាំង​ណាស់។ មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិថា ក្នុង​អំឡុង​ពេល​នេះ Yang Mi គួរ​ទទួល​កូន​មក​ចិញ្ចឹម​សិន ចាំ​ពេល​នៅ​ហុងកុង​ស្បើយ​សិន ចាំ​ឲ្យ Harwick Lau ទទួល​យក​វិញ៕

អានបន្ត Zhao Li Ying មួម៉ៅ​ដោយ​សារ តារា​ស្រីសិស្ស​ប្អូន​ជះ​លុយ​ទិញ​តួ​ក្នុង​រឿង​ថ្មី

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម