១០ វិធីជួយឲ្យអ្នកជៀសឆ្ងាយពីជំងឺកូវីដ១៩

  • 2020-03-25 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​ដែល​ជំងឺ​រាត​ត្បាត​កូវីដ១៩ នៅ​តែ​បន្ត​ឥត​ស្រាកស្រាន្ត ជា​ហេតុ​ធ្វើ​​ឲ្យ​មនុស្ស​គ្រប់​គ្នា មាន​ការ​ព្រួយ​បារម្ភ​និង​ប្រុង​ប្រយ័ត្ន​ ដោយ​​អនុវត្ត​​តាម​​ការ​ណែនាំ​របស់​អ្នក​ជំនាញ​​ដើម្បី​សុវត្ថិភាព។

ជា​ជំនួយ​បន្ថែម​ដែល​អ្នក​មិន​គួរ​មើល​រំលង​នោះ​គឺ​ ការ​ចេះ​ការពារ​ខ្លួន​ឯង​ឲ្យ​មាន​សុខភាព​ល្អ មិន​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​ ដោយ​វិធី​ខាង​ក្រោម​នេះ​៖

១. ដាក់​​សមាជិក​គ្រួសារ​ឲ្យ​​សម្រាក​នៅ​​ផ្ទះ​ ប្រសិន​បើ​មិន​ស្រួល​ខ្លួន

​​ការ​​កាត់​បន្ថយ​មិន​ចេញ​ទៅ​ខាង​ក្រៅ​ រំសាយ​ការ​ជួបជុំ ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ខាន​ពុំ​បាន។ សំខាន់​ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​សមាជិក​គ្រួសារ​របស់​អ្នក មិន​ស្រួល​ខ្លួន​ដូច​ជា​ផ្តាសាយ គ្រុន​ក្តៅ​ជា​ដើម គួរ​ដាក់​ឲ្យ​ពួក​គេ​សម្រាក​នៅ​តែ​ក្នុង​ផ្ទះ ផ្តាច់​ចេញ​ពី​កន្លែង​សាធារណ ដើម្បី​កុំ​ឲ្យ​សាយ​ភាយ​រាល​ដាល​​ឆ្លង​ដល់​​អ្នក​ដទៃ។ ប្រសិន​បើ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ គួរ​ទុក​នៅ​ដោយ​ឡែក​​សិន ដើម្បី​​ឲ្យ​គ្រូពេទ្យ​ជំនាញ​ធ្វើ​ការ​ពិនិត្យ​តា​មដាន​ឲ្យ​បាន​ត្រឹម​ត្រូវ​។

២. ត្រៀម​ថ្នាំ​សង្កូវ​ទុក សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ក្នុង​ខ្លួន​ស្រាប់

ចំពោះ​អ្នក​ដែល​ត្រូវ​លេប​ថ្នាំ​ជា​ប្រចាំ ព្រោះ​មាន​ជំងឺ​​ក្នុង​ខ្លួន​ស្រាប់​ដូច​ជា​ជំងឺ​ហឺត​ឬ​អាឡែកហ្សី​ជា​ដើម គួរ​ទៅ​ជួប​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ដើម្បី​ត្រៀម​ថ្នាំ​ទុក​លេប​ឲ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​ការ​វិវត្ត​​ទៅ​រក​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ។

៣. ជូត​សម្អាត​សម្ភារ​ដែល​ប្រើប្រាស់​ជា​ប្រចាំ

​​​​​​​​​​​​ក្រៅ​ពី​ការពារ​ខ្លួន​ដោយ​ការ​មិន​ជួប​មុខ​គ្នា​ផ្ទាល់ អ្នក​ក៏​មិន​ត្រូវ​ភ្លេច​ពី​​ការ​សម្អាត​របស់​របរ​ដែល​តែង​តែ​​ប៉ះ​​និង​ប្រើ​ប្រាស់​ជា​ប្រចាំ ដោយ​អាល់កុល​សម្លាប់​មេរោគ ទើប​អាច​ធានា​នូវ​សុវត្ថិភាព​ពេញលេញ។

៤. ចម្អិន​សាច់​និង​ស៊ុត​ឲ្យ​បាន​ឆ្អិន​ល្អ

អាហារ​ដែល​មាន​ផ្ទុក​​នូវ​បាក់តេរី​​ពុល​អាច​បណ្តាល​ឲ្យ​អ្នក​ឈឺ​មិន​ថា​ពេល​​ញ៉ាំ​ឬ​ប៉ះ​នោះ​ទេ។ ជាពិសេស​ សាច់​សត្វ​គ្រប់​ប្រភេទ ត្រី ស៊ុត ត្រូវ​ចម្អិន​ឲ្យ​បាន​​​​​ឆ្អិន​ល្អ​ដើម្បី​សម្លាប់​បាក់តេរី មុន​នឹង​​ញ៉ាំ​​។

៥. មិន​ត្រូវ​ប៉ះពាល់​សត្វព្រៃ​ឬ​សត្វ​ចិញ្ចឹម​នៅ​កសិដ្ឋាន

សត្វ​​គ្រប់​ប្រភេទ អាច​ពាំ​នាំ​មក​នូវ​វីរុស​មេរោគ​ ដែល​អ្នក​មើល​មិន​ឃើញ និង​អាច​ជា​​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​អ្នក​​ឆ្លង​ជំងឺ​ផ្សេងៗ​ផង​ដែរ។ ជំងឺ​ម្យ៉ាង​​​មាន​ឈ្មោះ​ថា  Zoonoticអាច​ចម្លង​ពី​សត្វ​មក​កាន់​មនុស្ស​ ដោយ​ការ​ប៉ះ​ផ្ទាល់ សត្វ​ខាំ​ ឬ​ការ​​រស់នៅ​ជាមួយ​គ្នា​ជា​ដើម​។ ទាំង​សត្វ​ព្រៃ​និង​សត្វ​ចិញ្ចឹម​កសិដ្ឋាន​សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ក្នុង​ពេល​ដែល​មាន​ជំងឺ​រាត​ត្បាត​ស្រាប់​បែបនេះ។ បើ​អ្នក​ប៉ះ​ឬ​នៅ​ជិត​សត្វ​ទាំង​អស់​នោះ គួរ​លាង​ដៃ​ឲ្យ​បាន​ស្អាត រួម​ទាំង​សម្ភារ​ផ្សេងៗ​ទៀត​របស់​វា​។

៦. បោក​​គក់​កន្សែង​​ភ្លាម​ៗ

ទម្លាប់​នៃ​ការ​ប្រើ​កន្សែង​យូរ​មិន​ព្រម​បោក​គក់​ ពិត​ជា​​គ្មាន​សុវត្ថិភាព​នោះ​​ទេ​។ កន្សែង​មាន​មេរោគ​ជា​ច្រើន​ ជាពិសេស​ប្រសិន​បើ​អ្នក​ជំងឺ​ប្រើ​ប្រាស់​វា​។ គួរ​បោក​គក់​ភ្លាមៗ មិន​ទុក​លាយឡំ​យូរ​ជាមួយ​នឹង​សម្លៀក​បំពាក់​ មិន​ថា​កន្សែង​ជូត​ខ្លួន​ឬ​កន្សែង​ប្រើ​ប្រាស់​នៅ​ផ្ទះ​បាយ​ឡើយ​។

៧. ផ្តល់​ជាតិ​ទឹក​ដល់​រាង​កាយ​ឲ្យ​បាន​គ្រប់​គ្រាន់

នៅ​ពេល​ដែល​អ្នក​មិន​ស្រួលខ្លួន រាង​កាយ​នឹង​ចាប់​ផ្តើម​​ស្រូប​យក​ជាតិ​ទឹក​ច្រើន​ជាង​ពេល​ធម្មតា ដូច្នេះ​អ្នក​នឹង​មាន​អារម្មណ៍​ស្រេក​ទឹក​ដោយ​មិន​ដឹង​ខ្លួន​។ ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៨​កែវ​ក្នុង​មួយ​ថ្ងៃ អាច​បន្ថែម​ជាមួយ​ទឹក​ផ្លែ​ឈើ ឬ​ទឹក​ដោះគោ​ក៏​បានប៉ុន្តែ​គួរ​ជៀស​វាង​ភេសជ្ជៈមាន​ជាតិ​ស្ករ​ខ្ពស់​និង​មាន​ជាតិ​កាហ្វេអ៊ីន​ ដែល​នាំ​ឲ្យ​​​ខូច​សុខភាព​ ​។

៨. ទិញ​ម្ហូប​អាហារ​ទុក​សាគួរ​នៅ​ផ្ទះ​

ក្នុង​អំឡុង​ពេល​ដែល​ជំងឺ​កំពុង​វាយ​លុក​ តម្រូវ​ឲ្យ​អ្នកនៅ​ក្នុង​ផ្ទះ​​ គួរ​ម្ហូប​​ទិញ​អាហារ​ទុក​សាគួរ​នៅ​ផ្ទះ អាច​ញ៉ាំ​បាន​យ៉ាង​ហោច​ណាស់ ២​​​​សប្តាហ៍​ដើម្បី​កាត់​បន្ថយ​ការ​ចេញ​ទៅ​ខាង​ក្រៅ​។

៩. ពាក់​ស្រោម​ដៃ​នៅ​​ទី​សាធារណ

ដូច​ដែល​អ្នក​បាន​ដឹង​ហើយ​ថា មេរោគ​គឺ​ចម្លង​លឿន​តាម​រយៈ​ដៃ​នេះ​ហើយ​។ ការ​ពាក់​ម៉ាស់​និង​ស្រោម​ដៃ​ជា​រឿង​ចាំ​បាច់​បំផុត​។ យ៉ាង​ណា​កុំ​ភ្លេច​ លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់​និង​ត្រឹម​ត្រូវ ទាំង​ពេល​ពាក់​និង​ដោះ​ស្រោម​ដៃ​ចេញ​។

១០. ប្រុង​ប្រយ័ត្ន​ពេល​ទិញ​ម៉ាស់​មក​ពាក់

ម៉ាស់​ពិត​ជា​មាន​ប្រយោជន៍​អាច​ការពារ​អ្នក​​ពី​ហានិភ័យ​ផ្សេង​ៗ ប៉ុន្តែ​គួរ​ពាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត។ ជ្រើស​រើស​ម៉ាស់​ដែល​មាន​ប្រសិទ្ធភាព​​អាច​ការពារ​មេរោគ​បាក់តេរី និង​បោះចោល​បន្ទាប់​ពី​ប្រើ​រួច​៕​​

ចុចអានបន្ត៖ ៨ វិធីជួយបង្កើនប្រព័ន្ធសុំាឲ្យរឹងមាំប្រឆាំងនឹង COVID-19

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម