៨ វិធីជួយបង្កើនប្រព័ន្ធសុំាឲ្យរឹងមាំប្រឆាំងនឹង COVID-19
- 2020-03-25 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ វិធីជួយបង្កើនប្រព័ន្ធសុំាឲ្យរឹងមាំប្រឆាំងនឹង COVID-19
ក្រៅពីការពាក់ម៉ាស លាងដៃឲ្យបានស្អាត មិនមែនមានន័យថាអ្នកគ្រប់គ្នារួចផុតពីការឆ្លងមេរោគ COVID-19 នោះងាយឡើយៗ។ បន្ថែមពីអនាម័យខ្លួនបា្រណអ្នក អ្នកគប្បីថែរក្សាសុខភាពឲ្យរឹងមាំពិសេសគឺប្រព័ន្ធសុំារបស់អ្នកតែម្តង។ តើធ្វើយ៉ាងណាទើបអ្នកអាចរក្សាប្រព័ន្ធសុំារបស់អ្នកឲ្យបានរឹងមាំ? តោះមកដឹងទាំងអស់គ្នារួមមាន៖
យោងតាមគេហទំព័រសុខភាពរបស់ Havard បានឲ្យដឹងថា មនុស្សធម្មតាមានប្រព័ន្ធសុំាដែលជួយការពារពួកគេពីធាតុបង្កផ្សេងៗបាន។ ប៉ុន្តែប្រសិនបើមេរោគជ្រាបចូលរាងកាយរបស់អ្នកកាន់តែច្រើនប្រព័ន្ធសុំារបស់អ្នកក៏មិនអាចទប់ទល់នឹងវាបានដែរ បន្ទាប់មកទៀតអ្នកនឹងធ្លាក់ខ្លួនឈឺជាក់ជាមិនខាន។ ដូច្នោះ អ្នកត្រូវផ្លាស់ប្តូរទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់អ្នកដើម្បីឲ្យប្រព័ន្ធសុំាកាន់តែរឹងមាំរួមមាន៖
១. ឈប់ជក់បារី
២. ទទួលបានបន្លែនិងផ្លែឈើឲ្យបានច្រើនជាងមុន
៣. ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
៤. រក្សាទម្ងន់ឲ្យនៅថេរ
៥. កាត់បន្ថយការសេពគ្រឿងស្រវឹង
៦. គេងឲ្យបានគ្រប់គ្រាន់យ៉ាងតិច ៧ ម៉ោង
៧. ថែរក្សាសុខភាពកុំឲ្យផ្តាសាយញឹកនិងឧស្សាហ៍លាងដៃ
៨. កាត់បន្ថយការតានតឹង។
ចំណែកឯចំណីអាហារដែលអ្នកគួរទទួលទានដើម្បីឲ្យប្រព័ន្ធសុំាកាន់តែរឹងមាំនោះរួមមានអាហារដែលមានជាតិស័ង្កសី សេលេញ៉ូម ដែក ស្ពាន់ អាស៊ីតហ្វូលិក និងវីតាមីន A B6 C និង E ដូចជា៖ ប៊ឺរទឹកដោះគោ ស៊ុត ថ្លើម ក្តាម បង្គា ប៉េងប៉ោះ ខ្ទឹមបារំាង ខ្ទឹមស ផ្កាខាត់ណា ពពួកស្ពៃ គ្រាប់ធញ្ញជាតិ សណ្តែកដី ក្រូច និងប្រេងអូលីវ។
ការថែរក្សាអនាម័យនិងការបរិភោគបានត្រឹមត្រូវនឹងជួយប្រព័ន្ធសុំារបស់អ្នកឲ្យកាន់តែរឹងមំាជាងមុនក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ជាក់ជាពុំខាន៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
វិធីរក្សាផ្លែឈើឲ្យនៅស្រស់ទុកបានយូរថ្ងៃ ដោយមិនបាច់ដាក់ក្នុងទូទឹកកក
ក្រៅពីមានរសជាតិឆ្ងាញ់ហើយ អាហារ ៤ មុខនេះនៅដុតខ្លាញ់ក្បាលពោះរាបធេងទៀត