វៀតណាម​បិទ​បន្ថែម ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ បារ និង​ទី​ប្រជុំជន​លើស​ពី​៣០​នាក់ដើម្បី​ទប់ទល់ Covid 19

  • 2020-03-25 03:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​មុខ​ជំនួញ​ទាំង​អស់​ដែល​ប្រកប​របរ​ដូចជា សួន​កម្សាន្ត បៀរហ្គាឌិន ក្លឹប​ហាត់​ប្រាណ និង​កន្លែង​ហូបចុក​ដែល​អាច​ផ្ទុក​មនុស្ស​លើស​ពី​៣០​នាក់ នៅ​ទីក្រុង​ហូជីមិញ​ទាំង​អស់ នឹង​ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​ចាប់​ពី​ម៉ោង ៦ល្ងាច ថ្ងៃ​ទី​២៤ ខែមីនា​នេះ។

ដើម្បី​ចូល​រួម​ទប់ទល់​នឹង​វីរុស Covid 19 ដែល​កំពុង​តែ​រាតត្បាត​នោះ រដ្ឋបាល​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាល​ពី​រសៀល​ថ្ងៃ​ទី ២៤ ខែ​មីនា បាន​ប្រកាស​ថា នឹង​ឲ្យ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​សេវាកម្ម​មួយ​ចំនួន។

តាម​នោះ​ដែរ រដ្ឋបាល​ទី​ក្រុង​ខាង​លើ តម្រូវ​ឲ្យ​បិទ​នូវ​ហាង​ដូច​ជា សួន​កម្សាន្ត បៀរ​ហ្គាឌិន ក្លឹប​រាត្រី ហាង​អាហារ (ដែល​អាច​ផ្ទុក​លើស​ពី​៣០​នាក់) ហាង​បុក​ប៊ីយែរ ក្លឹប​ហាត់​ប្រាណ និង​ហាង​ផាត់​មុខ​ធ្វើ​សក់​ទាំង​អស់​ចាប់​ពី​ម៉ោង ១៨ ថ្ងៃ​ទី ២៤ ខែមីនា ដល់​ថ្ងៃ​ទី ៣១ ខែ​មីនា។ សកម្មភាព​នេះ គឺ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​នឹង​ការ​រាលដាល​នៃ​វីរុស Covid 19 ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ មាន​អ្នក​ឆ្លង​ជាង​១០០​នាក់​ហើយ៕

អានបន្ត ថៃ​ប្រើ​ប្រាស់​មនុស្ស​យន្ត​ Ninja ឲ្យ​ទាក់ទង​ជាមួយ​អ្នក​ជំងឺ ចៀសវាងគ្រូពេទ្យ​ឆ្លង​ Covid 19

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម