ឆ្ងាញ់​ទៀត​ហើយ! រូប​មន្ត​​ស្លាប​មាន់​បំពង​និង​ទឹក​ជ្រលក់​ហឹរ​ឆ្ងាញ់​ជាប់​មាត់

  • 2020-03-24 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំព័រ​មុខ​ម្ហូប​របស់​កញ្ញា​នៅ​ថ្ងៃ​នេះ​សូម​​​ចែក​រំលែក​នូវ​មុខ​ម្ហូប​ដ៏​ងាយ​មួយ​ទៀត ដែល​ចំណាយ​ពេល​មិន​ច្រើន និង​មិន​មាន​អ្វី​ស្មុគស្មាញ​ឡើយ នោះ​គឺ “ស្លាបមាន់​បំពង និង​ទឹក​ត្រី​ហឹរ”។

ជា​ដំបូង​យើង​មក​ធ្វើ​ទឹក​ជ្រលក់​ឲ្យ​រួច​រាល់​សិន ដោយ​ដាក់​ទឹក​អំពិល​ទុំ ទឹក​​ត្រី ស្ករ​ត្នោត កូរ​ឲ្យ​រលាយ​ចូល​គ្នា​មុន​នឹង​ដាក់​ម្ទេស​ម៉ត់ អង្ករ​លីង ខ្ទឹម​ក្រហម និង​ជីរវ៉ាន់ស៊ុយ​។ កូរ​ឲ្យ​គ្រឿង​​ផ្សំ​ទាំង​អស់​ចូល​គ្នា​ល្អ​ រួច​ទុក​មួយ​អន្លើ។ បន្ត​មក​ យើង​មក​បំពង​ស្លាបមាន់ ដោយ​ជា​ដំបូង​ត្រូវ​ដាក់​ស្លាប​មាន់​ប្រឡាក់​ជាមួយ​ទឹក​ត្រី​ច្របល់​ឲ្យ​ចូល​ជាតិ​គ្នា​បន្តិច រួច​ហើយ​ចាក់​ម្សៅ​បំពង​ចូល ហើយ​ច្របល់​ឲ្យសព្វ រួច​យក​ទៅ​បំពង​ឲ្យ​ឆ្អិន​តែ​ម្ដង។

គ្រឿង​ផ្សំ​សម្រាប់​ស្លាប​មាន់៖

  • ស្លាប​មាន់​ផ្នែក​កណ្ដាល ១​គីឡូក្រាម

  • ទឹក​​ត្រី ៣​ស្លាប​ព្រា​បាយ

  • ម្សៅ​បំពង មួយ​កូន​ចាន​កន្លះ

  • ប្រេង​សម្រាប់​បំពង

គ្រឿង​ផ្សំ​សម្រាប់​ទឹក​ជ្រលក់

  • ទឹក​អំពិល​ទុំ ១​ចាន​គោម

  • ទឹក​ត្រី ២​ស្លាបព្រា​បាយ

  • ស្ករ​ត្នោត ១ស្លាបព្រា​បាយ

  • ម្ទេស​ម៉ត់ ១ស្លាបព្រាបាយ

  • អង្ករ​លីង កន្លះ​ស្លាបព្រាបាយ

  • ខ្ទឹម​ក្រហម​ចិញ្ច្រាំ ២ស្លាបព្រាបាយ

  • ជីរវ៉ាន់ស៊ុយ ១ស្លាបព្រាបាយ

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ចុចអាន៖

ប្រភព៖ facebook ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន